Sunday, February 19, 2012

បើតាមរបាយការរបស់អង្គការ យូ អេស អេ អាយ ឌី(USAID)បានអោយដឹងថាយ៉ាងហោចណាស់មានសនុស្សជាង៩លាននាក់បានកើតជំងឺរបេង នៅក្នុងឆ្នាំ២០០៧។ហើយមានមនុស្សប្រហែល២លាននាក់បានស្លាប់ដោយសារជំងឺរបេងនេះ។ដោយលែកនៅប្រទេសកម្ពុជាជាប្រទេសទី២១នៅក្នុងចំនោមប្រទេសទាំង២២ដែលមានមានអត្រាអ្នកកើតជំងឺរបេងខ្លាំងជាងគេ។ដែលមាន៦៤%នៃប្រជាជនកម្ពុជាបានកើតជំងឺរបេង។មូលហេតុដែលប្រជាជនកម្ពុជាកើតជំងឺរបេងពីព្រោះ ដោយសារតែពួកគេមានការលំបាក មិនបាព្យាលបាលបានដិតដល់ ហើយមិនបានដឹងពីការការពារក្នុងការឆ្លងជំងឺរបេង។

Monday, January 23, 2012

ដំណើរទស្សនកិច្ចសិក្សារបស់សិស្សនិស្សិតនៅសាលាបច្ចេកទេសដុនបូស្កូ



កាលពីព្រឹកថ្ងៃអង្គារ ទី១៥​ ខែមេសា ឆ្នាំ២០១២កន្លងទៅនេះ មានការ ទស្សនកិច្ចសិក្សាមួយរបស់ និស្សិតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាននៃសាលាបច្ចេកទេស
ដុន បូស្កូ ខេត្តព្រះសីហនុ នៅស្ថានីយ៍កាសែត និងទស្សនាវដ្ដីមួយចំនួនដែល ក្នុងនោះមានដូចជា មជ្ឈមណ្ឌលសារព័ត៌មានដើមអំពិល កាសែត Cambodia Daily​ និង ស្ថានីយ៍ទស្សនាវដ្ដីធម្មជាតិ។​ ហើយនេះគឺជាលើកទី២ ហើយសំរាប់ការធ្វើទស្សនកិច្ចសិក្សា របស់សិស្សនិស្សិត ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មានតែនេះជាលើកទី១ ដែលក្រុមនិស្សិតនៃសាលាបច្ចេកទេសដុន បូស្កូ ខេត្តព្រះសីហនុបានមកទស្សនកិច្ចនៅទីនេះ។គួរបញ្ជាក់ផងដែរថា កាលពីពាក់កណ្ដាលឆ្នាំ ២០១១ការទស្សនកិច្ចលើកដំបូងរបស់ក្រុមនិស្សិតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាននៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ គឺនៅស្ថានីទូរទស្សន៍ និងវិទ្យុ ដែលមានដូចជា ស្ថានីយ៍ទូរទស្សន៍ CTN ស្ថានីយ៍វិទ្យុជាតិ AM 918KHZ និង សា្ថនីយ៍វិទ្យុជាតិ FM 96MHZ។តែដោយលែកឆ្នាំនេះពួកគេបានមកទស្សនកិច្ចសិក្សានៅស្ថានីយ៍កាសែត និងទស្សនាវដ្ដីវិញម្ដង។ ការទស្សនកិច្ចនេះគឺមានរយះពេលមួយថ្ងៃដែលពេលព្រឹកវេលាម៉ោង 9:00នាទីព្រឹកពួកគេបានចូលទស្សនកិច្ចនៅ មជ្ឈមណ្ឌលសារព័ត៌មានដើមអំពិល បន្ទាប់មកបានមក ស្ថានីយ៍កាសែត Cambodia Daily និង ចុងក្រោយស្ថានីយ៍ទស្សនាវដ្ដីធម្មជាតិ។ បន្ទាប់ពីការទស្សនាកិច្ចនេះ ក្រុមនិស្សិតទាំងអស់បានប្រាប់អោយដឹងថា ពួកគេពិតជាមានភាពសប្បាយរីករាយមែនទែន ដែលបានមកទស្សកិច្ចសក្សានៅទីនេះ ហើយបន្ទាប់ពីការទស្សនកិច្ចនេះ ពួកគេបានទទួលបានបទពិសោធន៍យ៉ាងច្រើន ទាំងការរចនាកាសែត និងទស្សនាវដ្ដី។មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានទទួលនូវគំនិតល្អៗសំរាប់ការយកព័ត៌មាន និងការសរសេរព័ត៌មាន។

Tuesday, January 10, 2012

បទចំរៀងអន្តរជាតិ

Monday, December 19, 2011

ប្រតិកម្មនៃបណ្ដាប្រទេសចំពោះមរណភាពរបស់ លោក Kim Jong il

បន្ទាប់ពី សារព័ត៌មាន KCNA របស់កូរ៉េខាងជើងបានប្រកាសថា លោក Kim Jong-il បាន
ទទួលមរណភាព ប្រធានាធិបតិ កូរ៉េខាងត្បូង លោក Lee Myung-bak បានកោះប្រជុំ
គណកម្មធិការសន្ដិសុខជាតិ និងបានលុបចោលរាល់គម្រោងការពីមុនមក ហើយកងទ័ព
នៃប្រទេសនេះក៏ត្រូវបានដាក់អោយស្ថិតក្នុងស្ថានភាពប្រកាសអាសន្នកម្រិតខ្ពស់ផងដែរ។

ប៉ុន្មាននាទីបន្ទាប់ពីទូរទស្សន៍ជាតិរបស់កូរ៉េខាងជើង ប្រកាសពីមរណភាពរបស់លោក Kim
ភ្លាមនោះ នាយករដ្ឋមន្ដ្រីជប៉ុន លោក Yoshihiko Noda បានលុបចោលការថ្លែងសុន្ទរកថា
មួយ រួចបានប្រញាប់ទៅកាន់ការិយាល័យរបស់លោក ដើម្បីប្រជុំជាមួយរដ្ឋមន្ដ្រីសំខាន់ៗ
នៅក្នុងរដ្ឋាភិបាល នេះបើតាមសេចក្ដីរាយការណ៍របស់ AFP ។

ចំនួនអ្នកស្លាប់ដោយខ្យល់ព្យុះនៅភីលីពីនមានការកើនឡើងជាបន្តបន្ទាប់

រូបភាពពីCam News
យោងតាមគេហទំព័រ ស៊ីអិនអិន បានបញ្ជាក់អោយដឹងថាការស្លាប់របស់ប្រជាជនភីលីពីនដោយសារខ្យល់ព្យុះ មានការកើនឡើងរហូតដល់ ៦៥២នាក់ និងរាប់រយអ្នកទៀតបានបាត់ខ្លួន។ ប្រធានាធិបតីភីលីពីនលោក Beningo Aquinoបានធ្វើទៅកន្លែងរងគ្រោះនៅថ្ងៃនេះ។គួរបញ្ជាក់ផងដែរថាខ្យល់ ព្យុះនេះមានកំរិត៧៥គីឡូមែតក្នុងមួយម៉ោង
បានបោកបក់
មកកាន់ភាគខាងកើតនៃកោះ Palawan កាលពីយប់ថ្ងៃសៅរ៍ ហើយទឹកជំនន់ក៏បានកើតឡើង
បន្ទាប់ពីភ្លៀងបានបន្តធ្លាក់រយះពេលជាង១០ម៉ោង។

ប្រទេសចិនជឿជាក់លើមេដឹកនាំថ្មីរបស់កូរ៉េខាងជើង

រូបភាពពីវីគីភីឌា
ប្រជាជនមួយចំនួនមានការសោកស្តាយយ៉ាងខ្លាំងចំពោះការស្លាប់របស់ប្រធានាធិបតីកូរ៉េខាងជើងលោក
គីមចុងអ៊ីល ហើយពួកគេមានកាគាំទ្រយ៉ាងខ្លាំងចំពោះការដឹកនាំរបស់លោកគីមចុងអ៊ីល ហើយគេសង្ឈឹមថាមេដឹកនាំថ្មីរបស់ប្រទេសកូរ៉េខាងជើងលោក គីមចុងអ៊ុនដែលជាកូនប្រុសរបស់លោកគីមចុងអ៊ីល នឹងធ្វើការដឹកនាំបានល្អនៅពេលអនាគត។ នេះជាបញ្ជាក់មួយថាចិនមានការគាំទ្រចំពោះកូរ៉េខាងជើង។

ការស្លាប់របស់ប្រធានាធិបតីកូរ៉េ

លោកគីមចុងអ៊ីល(រូបភាពពីវីគីភីឌា)
កាលពីថ្ងៃចន្ទ័ទី១៩ខែធ្នូឆ្នាំ២០១១ ប្រពន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងបានអោយដឹងថាលោក គីមចុងអ៊ីលដែលជាប្រធានាធិបតីរបស់កូរ៉េខាជើងបានស្លាប់ដោយជំងឺគាំបេះដូង។នេះគឺជាងការសោកស្ដាយមួយ យ៉ាងខ្លាំងរបស់ប្រជាជនកូរ៉េនិងជាការភ្ញាក់ផ្អើលមួយសំរាប់ពិភពលោក។។ប៉ុន្ដែវាជាល្អមួយរបស់កូរ៉េខាងត្បូង។ គួរបញ្ជាក់អោយដឹងដែរថាថ្មីៗកូរ៉េខាងត្បូងបានធ្វើ សមយុទ្ធយ៉ាងខ្លាំងក្លាមួយជាមួយសហរដ្ឋអាមេរិចដែលធ្វើអោយកូរ៉េខាងជើងមាន ការមិនពេញចិត្តជាមួយនឹង សមយុទ្ធនេះ។

ការប្រារព្ធពីធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ

ជារៀងរាល់ឆ្នាំគេតែងតែប្រារព្ធពិធីបុណ្យឆ្លងឆ្នាំជារៀងរាល់ឆ្នាំដែលជាទូទៅគេប្រារព្ធធ្វើ នៅរៀងរាល់ថ្ងៃទី៣១  ខែមករាឆ្នាំ២០១១។
យ៉ាងណាមិញនៅឆ្នាំនេះនឹងមានការប្រារព្ធពិធីបុណ្យ ដូចរៀងរាល់ឆ្នាំប៉ុន្តែមានការ ចូលរួមយ៉ាងច្រើនពីបណ្ដាប្រទេសនានាដែលមាន២២ប្រទេស នឹងមានការចូលរួមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន  សែន ជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ ហើយគេសង្ឃឹមថានឹងមានភាពសប្បាយរីករាយយ៉ាងខ្លាំង ក្នុងឆ្នាំនេះ។

Monday, August 1, 2011

សាលាដុនបូស្កូខេត្តកែប






          សាលាដុនបុស្កូខេត្តកែបត្រូវបានបង្កើតឡើង ក្នុងគោលបំណងចង់ជួយ ទៅដល់យុវជនក្រីក្រ។សាលាដុនបូស្កូខេត្តកែបមានទីតាំងស្ថិតនៅ ភូមិជ្រៃធំ ឃុំជ្រៃធំ ខេត្តកែប។សាលានេះមានផ្ទៃដី២ហិចតា និងមានអគារចំនួន៣ខ្នង និងមានសមុទ្រនៅជាប់សាលា ដែលជាទីមនោរម្យបំផុតសំរាប់ ភ្ញៀវទេសចរណ៍ហើយនៅពេលខាងមុននេះ សាលាក៏មានគំរោង សាងសង់សាលាសណ្ឋាគារ និង សាលាបច្ចេកទេសទៀតផង។ហើយនៅសាលាដុនបូស្កូខេត្តកែបក៏មានបើកបង្រៀនសិស្ស ខាងផ្នែកកាត់ដេរ(សិស្សស្រី)ហើយនៅខែតុលា ខាងមុននេះសាលាក៏ត្រៀមទទួលសិស្សផ្នែកទំនាក់ទំនងសង្គម អោយធ្វើការចូលរៀននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១១ ខាងមុខនេះផងដែរ។សំរាប់ប្អូនៗដែលមានបំណងចង់មកសិក្សា នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប សូមមកដាក់ពាក្យប្រលង នៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ ដែលមានកាលបរិច្ឆេតដូចតទៅ៖

  1. ត្រូវមកដាក់ពាក្យនិងសំភាសនៅថ្ងៃទី១៥​ ដល់ ថ្ងៃទី១៨ខែសីហា ឆ្នាំ២០១១
  2. ហើយត្រូវធ្វើការប្រលងនៅថ្ងៃទី១៩ខែសីហាឆ្នាំ២០១១។សំរាប់លទ្ធផលប្រលងសាលានិង បញ្ជាក់នៅពេលក្រោយទៀត។
ចំពោះលក្ខខណ្ឌ័របស់បេក្ខាជនបេក្ខានារី ដែលត្រូវមកដាក់ពាក់ប្រលងមានដូចជា៖
  1. ត្រូវមកជាមួយឪពុកម្ដាយ រឺអាណាព្យាបាល
  2. ត្រូវប្រលងជាប់រឺធ្លាក់បាក់ឌុប
  3. ត្រូនាំមកនូវជាមួយរូបថត​ ៤​ X ៦ ចំនួន៤សន្លឹកនិងសំបុត្រកំណើត និង សៀវភៅគ្រួសារ។
  4. ពិតជាមានភាពក្រីក្រលំបាកពិតប្រាកដមែន។
អាស័យដ្ឋានរបស់សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុមានទីតាំងស្ថិតនៅមណ្ឌល៥ សង្កាត់ ៤ ខេត្តព្រះសីហនុ រឺទំនាក់ទំនងតាមទូរសព័្ទលេខ ០៣៤ ៩៣៣ ៧៦៤។
គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះសាលាដុន មានទីតាំងចំនួន ៥កន្លែង នៅក្នុងប្រទេសកម្ពុជា។ដែលមានដូចជា សាលាដុនបូស្កូនៅខេត្ត បន្ទាយមានជ័យ សាលាដុនបូស្កូនៅខេត្តនៅ ខេត្តបាត់ដំបង សាលាដុនបូស្កូនៅ ភ្នំពេញ សាលាដុនបូស្កូនៅខេត្ត ព្រះសីហនុ និងសាលាដុនបូស្កូនៅខេត្តកែប។

Tuesday, June 28, 2011

សកម្មភាពជាសកលដើម្បីសុខភាព និងសហគមន៍គ្មានគ្រឿងញៀន


        នៅថ្ងៃពុធ ទី២៩ ខែមិថុនាឆ្នាំ២០១១ វេលាម៉ោង៨:៣០នាទី ព្រឹកមិញនេះមានការបើកអង្គមេទេញ មួយដែលស្ដីអំពី សកម្មភាពជាសកលដើម្បីសុខភាពនឹង សហគមន៍ គ្មានគ្រឿងញៀន​ ដែលកម្មវិធីនេះបានប្រព្រឹត្តិទៅនូវ មុខវិមានឯករាជក្នុងខេត្តព្រះសីហនុដែលរៀបចំធ្វើឡើងដោយ អង្គការម្លប់តាប៉ាងដែលផ្ដោតសំខាន់់ទៅលើ ផលវិបាកនៃ ការប្រើប្រាស់ គ្រឿងញៀន​ និងកិច្ចការពារខ្លួន ពីការប្រើប្រាស់ គ្រឿងញៀន។គួរបញ្ជាក់ផងដែរថាអង្គការម្លប់តាប៉ាងគឺជាអង្គការ មួយដែលជួយដល់ក្មេងកំព្រា គ្មានទីពឹង។ដែលនៅក្នុងនោះ មានផ្ញៀវកិត្តិយសជាច្រើនចូលរួម ដូចជា
ឯកឧត្តម ស្បោង សារ៉ាត់ អភិបាលខេត្តព្រះសីហនុ និងជាអគ្គប្រធានត្រួតពិនិត្យគ្រឿងញៀន។
ឯកឧត្តម មាស ណារិទ្ធ អគ្គលេខាធិការរងត្រួ ពិនិត្យគ្រឿង ញៀនលោក ជំទាវ ប្រាក់ ចន្ទ័សុខា ជាអភិបាលរងខេត្តព្រះសីហនុ
លោក តាក់ វ៉ាន់ថា​ ឧត្តមសេនីខេត្តព្រះសីហនុ​ និង លោកគ្រូអ្នកគ្រូ សិស្សនុសិស្ស និងមន្ត្រីរាជការ​ នគរបាលប្រមាណជា៩៣៣នាក់។ ដែលមានកម្មវិធីដូចតទៅ​ ៖
  • កម្មវិធីទី១ ៖ គោរពទង់ជាតិ
  • កម្មវិធីទី២ ៖ ការច្រៀងចំរៀងរបស់សិស្សានុសិស្ស ​ នៃសាលាបឋម សិក្សាជាស៊ីម
  • កម្មវិធីទី៣ ៖ ការថ្លែងមតិរបស់លោកជំទាវ ប្រាក់ ចន្ទ័សុខា
  • កម្មវិធីទ៤  ៖ ការថ្លែងរបស់ឯកឧត្តម មាស ណារិទ្ធ
  • កម្មវិធីទី៥ ៖ ការថ្លែងរបស់លោក តាក់ វ៉ាន់ថា
  • កម្មវិធីទី៦ ៖​ ការច្រៀងចំរៀងរួមគ្នារបស់ យុវជនផ្ដាច់គ្រឿងញៀន
  • កម្មវិធីទី៧ ៖ ការសូត្រកំណាព្យ របស់ម្តាយរបស់យុវជនដែលប្រើប្រាស់គ្រឿងញៀន
  • កម្មវិធីទី៨​ ៖ មតិរបស់កុមារម្លប់តាប៉ាងដែលជាអតីតអ្នកប្រើប្រាស់គ្រឿងញៀន
  • កម្មវិធីទី៩ ៖ មតិរបស់ឯកឧត្តម ស្បោង សារ៉ាត់។ហើយឯកឧត្តមបាន ឧបត្ថម្ភថវិការប្រមាណជា ៦លានរៀលទៅដល់សិស្សានុសិស្សនិងមន្ត្រីរាជការ ហើយដែលក្នុងការប្រើក្នុងការជួយដល់យុវជនដែលបានប្រើប្រាស់គ្រឿងញៀនផងដែរ លុះដល់ម់ោង ១០:០០ នាទីបានប្រកាសបិទកម្មវិធី។

Sunday, June 26, 2011

ផលប៉ះពាល់នៃទូរស័ព្ទ



ទូរសព័្ទដៃបានក្លាយជាគ្រឿងទំនាកទំនងមួយយ៉ាងសំខាន់ នៅក្នុងសម័យបច្ចេកវិទ្យាសព្វថ្ងៃ។នៅក្នុងប្រទេសទាំងអស់ ដូចជាប្រទេសកម្ពុជាជាដើម វាមិនមែនជារបស់ឆើតឆាយទេ ប៉ុន្តែវាមានភាពពេញនិយមក្នុងការទំនាក់ទំនងដែលអាចទៅ ដល់តំបន់ផ្សេងៗគ្នា។វាមានភាពងាយស្រួលជាង ការដាក់ខ្សែដើម្បីដាក់ទៅដល់ខេត្តដែលមានភាពក្រីក្របំផុត តំបន់ដែលមានព្រៃ និងកោះជាដើម។ ទូរសព្ទ័ដៃ បានក្លាជាឧបករណ៍ដ៏ពេញនិយម នៅកម្ពុជាបន្ទាប់ពីសង្គ្រាមដែល បានអភិវឌ្ឍពីទូរសព្ទ័លើតុ គឺតាមប្រតិបត្តិ បានកំណត់ហើយ ប្រជាជនកម្ពុជាភាគច្រើនមិនបានប្រើវាទេ។ ប៉ុន្តែឥលូវនេះ យើងទាំងអស់់គ្នាគួរតែការពារ អង្គការសុខភាពពិភពលោក បានប្រាប់អោយដឹងថាទូរសព្ទ័ដៃ អាចបង្ករអោយមានជំងឺមហារីក នៅមិនមានការព្រួយបារម្មណ៍ ពីបញ្ហានេះនៅឡើយ ប៉ុន្តែការរកឃើញនេះជាការរកឃើញរបស់មជ្ឈមណ្ឌល WHO’s media។តាមពិត ទូរសព្ទ័ដៃគឺជាគ្រឿងបញ្ជូនសារតាមរលកធាតុអាកាសហើយឥទ្ធិពលរបស់វាអាចជ្រាបចូទៅក្នុង រាងកាយរបស់មនុស្សតាមរយះស្បែក។ ការព្រមព្រៀងទៅកាន់WHO វាជាលទ្ធផលនៅក្នុងកំរិតសីតណ្ហភាពខ្ពស់នៅក្នុងខួរក្បាលនិង ផ្នែកផ្សេងៗទៀតនៃរាងកាយ។ការប្រើប្រាស់ទូរស័ព្ទវាមិនត្រឹមតែប៉ពាល់ដល់សុខភាពប៉ុណ្ណោះទេ វាអាចបង្ករអោយយើងស្លាប់ដោយជាយថាហេតុដោយសារការរន្ទះបាញ់ និងការ និងបញ្ហាផ្សេងៗទៀតជាច្រើន។នៅពេលបច្ចុប្បន្ននេះមានប្រជាជនយើងមួយចំនួន បានស្លាប់ដោយសាររន្ទះបាញ់។ ដំណើរការទូរសព្ទ័ដៃគឺជាផ្នៃកមួយយ៉ាងសកម្មនៅក្នុងជីវិត សមល្មមទៅនឹងអ្នកវិទ្យាសាស្ត្រខាងផ្នែកសុខភាពដើម្បីបញ្ជាក់ពីឥទ្ធិពលរបស់វាចំពោះមនុស្ស​ ពុំទាន់មានរបាយការណ៍ច្បាស់លាស់ពីរឿងនេះណៅឡើយគ្មានសេចក្ដីរាយការណ៍ថាមាន មនុស្សណា ម្នាក់បានស្លាប់ដោយសារការប្រើទូរសព្ទ័ដៃនៅឡើយ​ ប៉ុន្តែតាមការសិក្សាច្បាស់មួយបានអោយដឹងថា កំលាំងនៃទូរសព្ទ័ដៃបានជះឥទ្ធិពលដល់ ខួរក្បាលតាមប្រពន្ធ័អេឡិចត្រូនិច​ មុខងារដែលយើងស្គាល់ ការដេក ជំងឺបេះដូង និងសំពោធឈាមឡើងខ្ពស់ជាដើមុ។ទាំងនេះជាការពិតដែលទូរសព្ទ័ដៃមួយដ៏តូចអាចមានថាមពល ខ្លាំងយ៉ាយនេះ(ដែលមានកំរិតប្រេកងពីចន្លោះ450ទៅ2700មេកាហើត)។
ចំនុចមួយទៀតនោះទូរសព្ទ័ដៃបានក្លាយជាវត្ថុមួយដ៏ពេញនិយមបន្ទាប់ពីទសវត្សទី90មកម្លេះ បន្ទាប់មកវាបានបញ្ចប់ទៅវិញនូវរយះពេលដ៏ខ្លីដែលធ្វើអោយមានរោគមហារីក ដោយការប្រើប្រាស់ទូរសព្ទ័ដៃដូចទៅនឹងអ្វីដែលអ្នកវិទ្យាសាស្ត្របាននិយាយ។
ជំងឺមហារីកនេះអាចបង្កឡើងដោយការប្រើប្រាស់ប្រពន្ធ័រលកធាតុអាកាសក្នុងរយះពេលយូរ។ ថ្មីៗនេះអ្នកវិទ្យាសាស្ត្របានកំពុងសិក្សាពីផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទ័ចំពោះកុមារ និងមនុស្សវ័យក្មេងដែលបានប្រើប្រាស់ទូរសព្ទ័ដៃ សូម្បីតែការខិតខំស្វែងរកនៅតែបន្ត ដើម្បីបញ្ជាក់ថា ការប្រើប្រាស់ទូរសព្ទ័អាចប៉ះពាល់ដល់សុខភាព អ្នកជំនាញបានមានអនុសាសន៍ អំពីការប្រើអាកប្បិកិរិយាក្នុងការការពារសុខភាពខ្លះៗ ឧទាហរណ៍៖ប្រសិនបើអ្នកប្រើទូរសព្ទ័ដៃវាអាចប៉ះពាល់ដល់ត្រជៀករបស់អ្នក។ អ្នកជំនាញបានបន្តទៀតថា​នៅពេលនិយាយទូរសព្ទ័អ្នកគួរតែដាក់វានៅចន្លោះពី 30 ទៅ 40​សង់ទីម៉ែតពីខ្លួនអ្នកបន្ទាប់មកប្រើ កាសជំនួយដើម្បីមានផលល្អដល់សុខភាពរបស់អ្នក ។ការប្រើទូរសព្ទ័ម្យ៉ាងទៀតដែលមានភាពវិជ្ជាមានចំពោះសុខភាពគឺការផ្ញើសារ​ ការប្រើប្រាស់អ៊ីនធើណែត និង ការបើកសំលេងលឺៗខ្លាំង នៅពេលនិយាយ មានន័យថាទូរសព្ទ័ស្ថិតនៅឆ្ងាយពីខ្លួនរបស់អ្នក ហើយទូរសព្ទ័នោះមានឥទ្ធិពលតិចតួចនៅក្នុមុខងារ ទាំងនោះ​។ការបញ្ចេញត្រូវបានកំណត់ ផងដែរដោយរយះពេលនែការcall ហើយទូរសព្ទ័បញ្ចេញការសាយភាយ អាក្រក់នូវបរិមាណច្រើនជាង នៅពេលដែលយើង នៅឆ្ងាយពីអង់តែន។ ប្រសិនបើអ្នកស្ថិតនៅតំបន់ដែលដាច់ស្រយាល ដែលមានសេវាទូរសព័្ទខ្សោយជាង ទូរសព្ទ័របស់អ្នកនឹងបន្ថែមថាមពល របស់វាទៅតាមកំរិតដើម្បីទទួលបានសេវា។ វាគឺជាមូលហេតុដែល ត្រូវបានហាមឃាត់មិនអោយប្រើប្រាស់ទូរសពួ័នៅក្នុងមន្ទីរពេទ្យ និងនៅលើយន្ដហោះ ពីព្រោះរលកអាកាសរបស់វាអាចបង្អក់គ្រឿងអេឡិចត្រូនិច និងប្រពន្ធ័នាវាចរណ៍។ដូច្នេះឥទ្ធិពលនៃទូរសព្ទ័គឺមិនមានតិចតួចឡើយ។ដូចនេះមុនពេលយើង ប្រើប្រាស់ទូរសព្ទ័យើងគួរតែគិតពីសុខភាពរបស់យើងផងព្រោះ ទូរស័ព្ទមានអត្ថប្រយោជន៏ចំពោះយើងហើយក៏មានផលវិបាកដល់យើងផងដែរ។

Tuesday, June 14, 2011

ដំណើរទស្សនកិច្ចរបស់សិស្សផ្នែកទំនាកទំនងសង្គម


កាលពីថ្ងៃរព្រហស្តិ៍​ ទី9​ ខែ មិថុនា ឆ្នាំ2011ថ្មីៗនេះសិស្សផ្នែកទំនាក់ទំនងសង្គមនិង សារព័ត៌មាននៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ បាន ធ្វើដំណើរទស្សនកិច្ចសិក្សានៅទីក្រុងភ្នំពេញ។ ដំណើរទស្សនកិច្ចនេះបានរៀបចំឡើងដោយលោកឪពុក សំណាង ជាអធិការរង និង ជាអ្នកគ្រប់គ្រង ផ្នែកទំនាក់ទំនងសង្គមហើយ​និងលោកឪពុកចន វីស័រជាអធិការ នៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។ ដំណើរទស្សនកិច្ចនេះគឺមានរយះពេល2ថ្ងៃ ដែលថ្ងៃទី1គឺយើងទស្សនកិច្ចនៅស្ថានីយ៍ ទូរទស្សន៍ជាតិកម្ពុជា ទទកស្ថានីយ៍វិទ្យុជាតិកម្ពុជា AM 918KHzនិងស្ថានីយ៍ទូរទស្សន៍CTN។ និងថ្ងៃទី2ពូកយើងទស្សនកិច្ចនៅ ស្ថានីយ៍វិទ្យុជាតិ ស្ទឹងមានជ័យ FM 96 MHz។ពួកយើងបានចេញដំណើរពីសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុនៅវេលាម៉ោង 4:45នាទីព្រឹក ហើយបានឈប់ញ៉ាំអាហារពេលព្រឹក នៅហាងមួយម្ដុំស្រុកអង្គស្នួលខេត្តកណ្ដាលហើយបានបន្តដំណើរតទៅទៀតលុះមកដល់ភ្នំពេញ នៅវេលាម៉ោង 9:20នាទីព្រឹកហើយបានត្រៀមខ្លួនដើម្បីចូលទៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា​ទទកនៅ វេលាម៉ោង 9:30 នាទី ហើយយើងបានរងចាំមួយសន្ទុះ ទើបមានអ្នកមកនាំពួកយើង ចូលទៅក្នុងបន្ទប់ គាត់ឈ្មោះសំបូរ វ៉ាន់ជាអគ្គនាយកនៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ទទក។ហើគាត់បានណែនាំពួកយើងអោយបានស្គាល់ពីស្ទីឌយូជាច្រើនដូចជាស្ទីឌយូសំរាប់សំដែង ស្ទីឌយូសំរាប់បញ្ជារូបភាព(Sub control room)ហើយនៅក្នុងស្ទីឌយូបញ្ជារូបភាពនេះ មានបុគ្គលិកប្រហែលជាង20នាក់​និងស្ទីឌយូបញ្ជាការផ្សាយ និង បានស្គាល់ពីម៉ាស៊ីន សំរាប់ផ្សាយ។គាត់បានមានប្រសាសន៍ថាស្ថានីទូរទស្សន៍នេះបានបង្កើតឡើងនៅឆ្នាំ1997
ហើយគាត់បានបន្តថាពីមុនស្ថានីយ៍នេះពុំមានសំភារះប្រើប្រាស់ គ្រប់គ្រាន់ទេ តែឥលូវនេះមានឧបករណ៍ទំនើបៗ ច្រើនដែលមានភាព ងាយស្រួល ក្នុងការផ្សាយជាងមុន។
គាត់បានបង្ហើបអោយដឹងទៀតថាផ្នែកធំៗសំខាន់
ជួបជាមួយឯកឧត្តម តន់ យ៉ាន
របស់ស្ថានីយ៍ទូរទស្សន៍មានបីគឺទី១ គឺផ្នែកបច្ចេកទេស ទី២គឺផ្នែកផលិតកម្មវិធី និងទី៣គឺដំណាក់កាលផលិត។ ចំពោះការផ្សាយក្រៅប្រទេសគឺមានប្រទេស126ប្រទេស
ដែលអាចមើលឃើញ។បន្ទាប់មកយើងបានចាកចេញពី ស្ថានីយ៍ទូរទស្សន៍នេះនៅម៉ោង11:20នាទី
ថ្ងៃត្រង់ហើយបានមកញ៉ាំបាយថ្ងៃត្រង់នៅផ្សាទំនើបសូរិយា បន្ទាប់មកយើងបានចេញពីផ្សាសូរិយា
ហើយបានមកកាន់ស្ថានីយ៍វិទ្យុជាតិAM 918KHzនៅម៉ោង2:00នាទីរសៀល ហើយពួកយើងបានរងចាំប្រហែល10នាទី ទើបមានការអនុញ្ញាត អោយចូល។ លុះបានចូលដល់ខាងក្នុងមានលោកអ៊ុំម្នាក់ដែលគាត់ជានាយករង នៅស្ថានីយ៍វិទ្យុជាតិនេះ គាត់ឈ្មោះ ទង សារ៉ាត់ ហើយគាត់បានណែនាំពួកយើងអោយស្គាល់ពីកន្លែងធ្វើការជាច្រើនដូចជា បន្ទាប់រដ្ឋបាល លទ្ធកម្ម​ និងអចលនទ្រព្យ បន្ទាប់ឯកទេស និងធនធានមនុស្ស។ បន្ទាប់មកទៀតគាត់បាននាំពួកយើងអោយជួបជាមួយនិងឯកឧត្តម តន់ យ៉ាន ដែលជាអគ្គនាយកនៃស្ថានីយ៍វិទ្យុជាតិAM 918 KHzនេះហើយពួកគាត់ក៏បានរៀបរាប់ប្រាប់ពីប្រវត្តិ កដូចជាការប្រែប្រួលនៃស្ថានីយ៍វិទ្យុនេះ​និងបានផ្តល់នូវគំនិតល្អ និងបទពិសោធន៍ល្អៗសំរាប់ពួកយើង។គាត់មានប្រសាសន៍ថាគាត់ធ្វើការទីនេះតាំងពីឆ្នាំ1979 
មកម្លេះហើយគាត់បានបន្តទៀតថាស្ថានីយ៍វិទ្យុនៅប្រទេសកម្ពុជាយើងបច្ចុប្បន្នមានប្រហែល 110ស្ថានីយ៍ដែលក្នុងនោះ40ជាស្ថានីយ៍វិទ្យុ​ឯកជន និង 70ទៀតជាវិទ្យុរបស់រដ្ឋ បានជាគេថាវិទ្យុទាំងនេះជារបស់រដ្ឋពីព្រោះបុគ្គលិកទាំងនោះ
ទទួលប្រាក់ខែពីរដ្ឋ។ហើយគាត់បានបន្តទៀតថាចំពោះវិទ្យុជាតិAM918KHzជារបស់រដ្ឋ
ហើយបានបង្កើតឡើងនៅក្នុងឆ្នាំ1947ហើយវិទ្យុនេះក៏ធ្លាប់ត្រូវបានប្រើប្រាស់ក្នុងរបបប៉ុលពតផងដែរ
ដែលនៅពេលនោះប៉ុលពតបានបង្រៀនក្មេងៗហើយបានសំលាប់មនុស្សចាស់ចោល ហើយទុកក្មេងៗអោយធ្វើជាអ្នកធ្វើការ។លុះក្រោយឆ្នាំ1979នៅសល់តែបុគ្គលិកបី ទៅបួននាក់ប៉ុណ្ណោះដែលមកធ្វើការ។ចំពោះខាងវិស័យពិធីករវិញគាត់បានគូសបញ្ជាក់ថា
ដើម្បីក្លាយជាពិធីករវិទ្យុមួយដ៏ល្អយើងត្រូវមានដូចជា មាននិស្ស័យខាងផ្នែកនេះ មានចំនេះដឹងទូទៅ និងមានសំលេងពិរោះ។ហើយចំពោះអ្នកយកព័ត៌មានវិញដើម្បីក្លាយជាអ្នកយកព័ត៌មានមួយដ៏ល្អ
យើងត្រូវមានដូចជា៖
-ត្រូវស្រលាញ់ការរាយការណ៍
-ត្រូវស្វាត់ស្វែងរកព័ត៌មាន
-ត្រូវចេះទទួលខុសត្រូវរាល់ព័ត៌មានដែលបានរាយការណ៍
-ត្រូវមានវិជ្ចាជីវះខាងសារព័ត៌មាន
-ត្រូវផ្សាយព័ត៌មានដែលពិត។


ដោយលោកបានបញ្ជាក់ថាឯកឧត្តម ខៀវ កញ្ញរឹទ្ធធ្លាប់មានប្រសាសន៍ថា ព័ត៌មានដែលល្អគឺជាព័ត៌មានដែល ប្លែក លឿន អាចទុកចិត្តបាន។ បន្ទាប់មកពួកយើងបាន ចេញពីទីនោះនៅ ម៉ោង3:40នាទីហើយយើងបាន បន្តដំណើរទៅកាន់ ស្ថានីយ៍ទូទរទស្សន៍CTN ហើយបានមកដល់នៅម៉ោង4:00​នាទី ហើយបងស្រីនាង ជាអ្នកនាំពួកយើងអោយស្គាល់ ពីស្ទីឌយូសំរាប់អានព័ត៌មាន រឺសំដែងកម្មវិធីផ្សេងៗដែលនៅទីនោះមានស្ទីឌយួចំនួនប្រាំ ដែលស្ទីឌយូបីជារបស់ទូរទស្សន៍CTNនិងពីរទៀតជារបស់ ទូរទស្សន៍MYTVបន្ទាប់មកគាត់បានអោយ 
ជំនួយការផ្ទាល់របស់លោកឆោម ឆាយ៉ាហើយលោកបាននិយាយថា នៅទីនេះមានបុគ្គលិកទាំងអស់ប្រហែលជាង២០០នាក់បន្ទាប់ លោកបាននាំពួកយើងអោយបាន ស្គាល់ពីកន្លែងកាត់តvideo និងកន្លែងបញ្ជាផ្សាយ។បន្ទាប់ពីនោះមកយើងបានចាកចេញ ពីស្ថានីយ៍ទូរទស្សន៍CTNនៅម៉ោង5:20នាទីហើយពួកយើង បានធ្វើដំណើរទៅសាលាដុនបូស្កូ សំរោងអណ្ដែត ដើម្បីគេងនៅទីនោះមួយយប់ ។លុះព្រឹកឡើងយើង បានញ៉ាំបាយពេលព្រឹក នៅសាលារួចរាល់ហើយរហូតដល់ម៉ោង9:30នាទី ហើយបានមកដល់ស្ថានីយ៍វិទ្យុជាតិFM 96MHzនៅម៉ោង10:30នាទី ហើយបន្ទាប់មកយើងបានជួបជាមួយនឹងលោកអគ្គ នាយករងឈ្មោះលោក ពាន់ សូរដែលជាអ្នកទទួលបន្ទុកខាងបច្ចេកទេស​និងលោកទី​ លីដែនជាអនុប្រធានអ្នកគ្រប់គ្រងកម្មវិធីម្នាក់ទៀតគាត់បានរៀបរាប់ពីដើមកំណើតចំនេះដឹងផ្សេងៗ
ដែលទាក់ទងនឹងស្ថានីយ៍វិទ្យុនេះ គាត់បានប្រាប់ថាស្ថានីយ៍វិទ្យុនេះ បានបង្កើតឡើងនៅឆ្នាំ1950 ដែលជាទីតាំងស្ថានីយ៍វិទ្យុចាស់ជាកំរិតផ្សាយAM​ ហើយរហូតដល់ឆ្នាំ1999ទើបបានបង្កើត ជាស្ថានីយ៍វិទ្យុFM 96Khz។ហើយលោកបានបន្ថែមថាAM និង FMមានភាពខុសគ្នាត្រង់ 
  •   AM
-មានកំលាំង200kw
-ផ្សាយបានឆ្ងាយជាងFM
-មានកំរិតផ្សាយពី125Khz-1600khz
-ផ្សាយជាសំលេងMono 
  •   FM
-មានប្រេកង់ប្រែប្រួល
-មានកំរិតផ្សាយពី88Mhz-108Mhz
-ផ្សាយជាសំលេងStereo
-មានកំលាំងផ្សាយជិតជាងAM

ហើយលោកបានបញ្ជាក់ថានៅស្ថានីយ៍វិទ្យុ 96នេះ ប្រើកំលាំងផ្សាយ20kwស្មើនឹង96Mhz
ហើយនៅក្នុងស្ថានីយ៍វិទ្យុជាតិFM 96 Mhzមានចែកជាពីរផ្នែកធំៗគឺផ្នែកម៉ាស៊ីនផ្សាយ និងផ្នែកStudioហើយសព្វថ្ងៃនេះស្ថានីយ៍វិទ្យុជាតិ FM96Mhzនេះមានបណ្ដាញផ្សាយចំនួន14ខេត្ត
ហើយមិនត្រឹមតែប៉ុណ្ណោះប្រជាជនទាំងអស់ក៏ អាចស្ដាប់ការផ្សាយតាមរយះDTVនិង​ នៅតាមអ៊ីនធើណែតទៀតផង។ លោកបានបន្តទៀតថាទស្សនវិស័យរបស់ វិទ្យុជាតិ FM 96នេះគឺមានជំហ៊ររួមមួយ ដែលសំដៅលើរាជរដ្ឋាភិបាលដោយមិនប្រកាន់ បក្សណាមួយឡើយ ។សព្វថ្ងៃនេះនៅទីនេះ មានបុគ្គលិកចំនួន37 នាក់ដែលខ្លះជា បុគ្គលិកមានក្របខណ្ឌ័ និងខ្លះទៀត ជាបុគ្គលិកបណ្ដែតនៅឡើយ​ ដែលនៅក្នុង នោះមានបែងចែកជាបីផ្នែក គឺផ្នែកពិធីករ ផ្នែកយកព័ត៌មាននិងផ្នែករដ្ឋបាល។ ហើយចំពោះការផ្សាយវិញគឺមានរយះពេល19ម៉ោងក្នុងមួយថ្ងៃ ដែលធ្វើការផ្សាយតាំងពីម៉ោង5ព្រឹករហូតដល់ម៉ោង24យប់។ហើយនៅក្នុងនោះការផ្សាយចែកចេញ ជាបួនភាសា។ហើយចំពោះប្រធានបទភាគច្រើនគឺទាក់ទងនឹងយុវវ័យ។ ហើយបន្តាប់មកយើងបានចាកចេញពីស្ថានីយ៍វិទ្យុជាតិFM 96Mhzនេះនៅម៉ោង11:00នាទី។ហើយក៏បានបន្ដដំណើរត្រលប់មកផ្ទះវិញ។
ចំពោះការទស្សនកិច្ចនេះពួកយើងទាំងអស់គ្នាបានទទួលនូវបទពិសោធន៍ល្អៗនិងចំនេះដឹងផ្សេងៗ
ជាច្រើនដែលទាក់ទងនឹការធ្វើការនៅស្ថានីយ៍ទូរទស្សន៍និងស្ថានីយ៍វិទ្យុ។
យើងជឿជាក់ថានៅថ្ងៃណាមួយពួកយើងនឹងមានឪកាសធ្វើការនៅទីនោះជាមិនខាន។

Thursday, May 26, 2011

រន្ទះបាញ់ជាអ្វី?

 នៅប្រទេសកម្ពុជាយើងនៅពេលរដូវវស្សាឈានចូលមកដល់ប្រជាកសិករយើងតែងតែប្រកបរបរ កសិកម្ម ដូចជាភ្ជួរ រាស់ដី សំរាប់ ធ្វើស្រែចំការ។ប៉ុន្តែវាបញ្ហាមួយដែលជាឧបសគ្គ សំរាប់ប្រជាកសិករ គឺ ផ្គររន្ទះ ព្រោះនៅរដូវវស្សាគឺជារដូវដែលមានភ្លៀងធ្លាក់ច្រើន និងមានផ្គររន្ទះផងដែរ ហើយវាបានសំលាប់ប្រជាពលរដ្ឋអស់ជាច្រើននាក់ក្នុងមួយឆ្នាំៗ​​ វាមិនត្រឹមតែសំលាប់មនុស្សនោះទេវាក៏បានសំលាប់សត្វពាហនៈដែលជាគ្រឿងដ៏សំខាន់សំរាប់ អូសទាញ របស់កសិករ។បើតាមសម្ដីរបស់ លោក យ៉ង បូណា​ដែលជាសិស្សរៀននៅផ្នែកអគ្គិសនីឆ្នាំទី១នៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ បានប្រាប់អោយដឹងថា កាលពីគាត់នៅអាយុ១៣ឆ្នាំគាត់បាន ឃើញបុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសាររន្ទះបាញ់នៅពេលដែលគាត់ទៅគ្វាលគោ ហើយពេលនោះគាត់បាន ជ្រកនៅក្រោមដើមត្នោតនៅក្បែរទួលមួយ នៅពេលដែលគាត់កំពុងជ្រកនោះស្រាប់តែមានរន្ទះបាញ់ហើយបានបាញ់គាត់នៅពេលនោះ គាត់បានបាក់ករស្លាប់នៅនឹងកន្លែងកើតហេតុ ។ហើយលោកបានបន្តទៀតថានេះមិនមែនជាលើកទីមួយទេដែលមានរន្ទះបាញ់នេះកើតឡើង វាតែងតែកើតឡើងជារៀងរាល់ឆ្នាំហើយមិនត្រឹមតែនៅស្រុករបស់លោកទេ តែវាកើតឡើងនៅគ្រប់ទីកន្លែងនៅពេលដែលមានភ្លៀងធ្លាក់។បើតាមសម្ដីរបស់លោក ង៉ែត​ សារ៉ាត់ ជាសិស្សរៀននៅផ្នែកអគ្គិសនីនៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រហសិហនុបាននិយាយថា កាលពីលោកសិក្សានៅកំរិតវិទ្យាល័យលោកក៏បានរៀនពីរបៀបការពារខ្លួនពីរន្ទះបាញ់ផងដែរ។
វាមានដូចជា៖


  • កំប្រើទូរសព្ទ័ វទ្យុ ទូរទស្សន៍ កំព្យូទ័រ និង ឧបករណ៍ទំនាក់ទំនងផ្សេងៗទៀត
  • មិនត្រូវអង្គុយ​ រឺឈរនៅក្រោមដើមឈើនៅពេលដែលមានភ្លៀងធ្លាក់
  • មិនត្រូវកាន់រឺផ្ទុក របស់ដែលមានជាតិលោហៈ
  • កុំចេញដើរផ្ដេសផ្ដាសនៅពេលមានភ្លៀងធ្លាក់។បើតាមសម្ដីរបស់លោកគ្រូព្រាប ឌនបានប្រាប់អោយដឹងថា ឪពុករបស់គាត់បានប្រាប់គាត់ថា មូលហេតុដែលរន្ទះបាញ់មនុស្សគេមានជំនឿថា មកពីមនុស្សនោះជាមនុស្សមិនទៀងត្រង់ រឺបណ្តាលមកពីខ្មោច ព្រាយ អ្នកតា ជាអ្នកធ្វើ។តែនេះគឺគ្រាន់តែជាជំនឿមួយរបស់អ្នកភូមិតែប៉ុណ្ណោះ។
  • ដូចនេះសូមបងប្អូនទាំងមេត្តា មានការប្រុងប្រយត្ន័ខ្ពស់នៅពេលដែលមានភ្លៀងធ្លាក់ ព្រោះឥលូវនេះគឺជារដូវស្សាជារដូវដែលមានភ្លៀងធ្លាក់ច្រើន ដូច្នេះសូមបងប្អូនកុំចេញក្រៅផ្ទះអីនៅពេលមានភ្លៀងប្រសិនបើអាចធ្វើបាន។

Wednesday, May 25, 2011

តើអ្នកជាបុរសពិតរឺ?


                                                                              
         ពាក្យបុរស គឺជាឈ្មោះនៃភេទរបស់មនុស្ស ដែលមនុស្សយើងមានពីរភេទគឺបុរស​ហើយនិងស្រ្តីរឺក៏ប្រុស​ ហើយ និង​ ស្រី។ ឥលូវនេះខ្ញុំចង់អោយអ្នកទាំងអស់គ្នា ជួយគិតស្វែងយល់ថា តើនរណាជាបុរសពិត?បុរសពិតជាមនុស្សដែលមាន​​បុគ្គលិកលក្ខណដូចខាងក្រោម
  • បុរសពិតជាមនុស្សមានកាយសម្បទាមាំមួន 
  • បុរសពិតជាមនុស្សមានចំនេះដឹងជ្រៅជ្រះ
  • បុរសពិតជាមនុស្សមានចរិយាមាយាទល្អ ស្លូតបូត សុភាពរាបសា​ និងថ្លៃថ្នូរ
  • បុរសពិតជាមនុស្សដែលចេះជួយយកអាសាអ្នកដ៏ទៃ 
  • បុរសពិតជាមនុស្សដែលចេះគោរពខ្លួនឯង និងអ្នកដ៏ទៃ ជាពិសេសគោរពស្រ្តីភេទ
  • បុរសពិតជាមនុស្សដែលចេះអោយតំលៃខ្លួនឯង អ្នកដ៏ទៃ ក្រុមគ្រួសារ និងសង្គមជាតិ
  • បុរសពិតជាមនុស្សដែលចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង
  • បុរសពិតជាមនុស្សជាមនុស្សដែលមិនចេះប្រើហិង្សាយកមកដោះស្រាយបញ្ហា តែយកប្រាជ្ញាមកដោះស្រាយបញ្ហា
  • បុរសពិតជាមនុស្សដែលមានចិត្តទៀងត្រង់ សុចរិតភាព មិនចេះបៀតបៀនអ្នកដ៏ទៃ
  • បុរសពិតជាមនុស្សដែលមានចិត្តក្លាហាន មោះមុតអង់អាច
  • បុរសពិតជាមនុស្សដែលមានចិត្តព្យាយាម តស៊ូ ពុះពាររាល់ឧបសគ្គ
  •  បុរសពិតជាមនុស្សមានគុណធម៌ ចេះដឹងគុណអ្នកដ៏ទៃ
  • បុរសពិតជាមនុស្ស ដែលមានចិត្តទូលាយ មិនសូវប្រកាន់ច្រើន
  • បុរសពិតជាមនុស្ស ម៉ឹងម៉ាត់ ម៉ដ្ឋចត់​
  • បុរសពិតជាមនុស្សដែលមិនប្រព្រឹត្តិ​ នូវអំពើអាវាសែ ស្រីញី​ និងថ្នាំញៀន
  • បុរសពិតជាមនុស្សដែលមិនធ្វើអោយឪពុកម្ដាយ ប្រពន្ឋកូន អ្នកដ៏ទៃពិបាកចិត្ត
  • បុរសពិតជាមនុស្សជាមនុស្សដែលអ្នកដ៏ទៃគោរពស្រលាញ់ ចូលចិត្ត។

ជំងឺគ្រុនឈាមនៅកម្ពុជា


ជំងឺគ្រុនឈាមគឺជាជំងឺមួយដ៏កាចសាហាវដែលកំពុងរាតត្បាតយ៉ាងខ្លាំងនៅ ប្រទេសកម្ពុជាយើង ហើយជំងឺនេះច្រើនកើតឡើងនៅកំឡុងខែ ឧសភា ដល់​ខែតុលា (រដូវវស្សា)ជំងឺនេះតែងតែកើតមានឡើងនៅគ្រប់បណ្ដាខេត្តទាំងអស់ជាពិសេសគឺនៅតាមតំបន់ភ្នំ តែម្ដង ព្រោះតំបន់ភ្នំគឺជាតំបន់ដែលសំបូរទៅដោយជំរកមូសខ្លាហើយជំងឺនេះគឺច្រើនកើតទៅលើក្មេងៗ ដែលលបណ្ដាលអោយក្មេងៗ ជាច្រើនបានស្លាប់ដោយសារ ជំងឺគ្រុនឈាមនេះផងដែរ ហើយមកដល់សព្វថ្ងៃនេះមិនត្រឹមតែ មានក្មេងៗប៉ុណ្ណោះទេ ដែលកើតជំងឺនេះគឺមានមនុស្សចាស់ផងដែរ។ ជំងឺគ្រុនឈាមកើតតាមរយះមូសខ្លា ដែលមូសខ្លាហើយវាមានទីរស់នៅកន្លែងណាដែលមានទឹកដក់ ដូចជា នៅតាម ថ្លុកទឹក សំបកកង់ឡាន រឺកង់ម៉ូតូចាស់ៗដែលមានទឹកដក់ និងនៅក្នុងពាងដែលមិនមានគំរបត្រឹមត្រូវហើយ មិនបានដាក់ថ្នាំដើម្បីសំលាប់ដង្កូវទឹក។ ជំងឺនេះមានរោគសញ្ញាដូចជា អស់កម្លាំង ក្ដៅខ្លួនខ្លាំង ក្អួតចង្អោរ ហើយប្រសិនបើអ្នកជំងឺមាន អាការះធ្ងន់ធ្ងរនោះវាមានរោគសញ្ញាដូចជា មានឈាមចេញតាមជើងធ្មេញ និងច្រមុះ បាត់ជើងធំមានឈាម និង មានស្នាមអុចៗពណ៍ក្រហមនៅលើស្បែក ហើយប្រសិនបើកូនៗរបស់លោកអ្នក រឺក្រុមគ្រួសាររបស់លោកអ្នកមានរោគសញ្ញាដូចខាងលើនេះសូមមេត្តនាំអ្នកជំងឺទៅមន្ទីរពេទ្យ ជាបន្ទាន់ ព្រោះប្រសិនបើទុកអ្នកជំងឺយូរវានិងអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។ ហើយទាំងនេះគឺជាវិធីងាយៗដើម្បីការពារជំងឺមូសខ្លាដែលមានដូចជា៖
  1.  ត្រូវគេងក្នុងមុងជានិច្ច 
  2. រៀបចំសំអាតផ្ទះ នៅជំវិញផ្ទះអោយបានស្អាតជាប្រចាំ 
  3.   យកសំបកកង់ឡាន ម៉ូតូចាស់ៗ សំបកកំប៉ុង រឺវត្ថុដែលអាចដក់ទឹកបានយកទៅដុត រឺកប់ចោល 
  4. សំអាតពាងអោយបានញឹកញាប់ និងដាក់ថ្នាំអាបែត
  5. ត្រូអោយក្មេងពាក់អាវអោយបានល្អដើម្បីជៀសវាងមូសខ្លាខាំ។
សូមបងប្អូនទាំងអស់មេត្តាការពារជំងឺគ្រុនឈាមនេះ ព្រោះរដូវនេះ គឺជារដូវវស្សាដែលជារដូវភ្លៀងធ្លាក់ហើយក៏ជារដូវដែលមានមូសខ្លាផងដែរ។

Wednesday, May 18, 2011

រឿងតំលៃនៃការសិក្សា


សូមជូន ល្ខោននិយាយ រឿងៈ     
តំលៃនៃការសិក្សា
ពោលៈ    នៅក្នុងភូមិមួយនាជាយក្រុងដែលជាភូមិដាច់ស្រយាលមួយ ហើយប្រជាពលរដ្ឋដែលរស់នៅ  តំបន់នោះពុំសូវមានជីវភាពធូរធារទេ។ ដារ៉ា គឺជាកូនកសិករម្នាក់ដែលរស់នៅក្នុងភូមិនោះដែរ។ ហើយ ដារ៉ា ជាកូនច្បងនៅក្នុងគ្រួសារ ដែលមានសមាជិក៥នាក់រួមទាំងឪពុកម្តាយនិងប្អូនៗ។ ដារ៉ាជាយុវ
សិស្សរៀននៅថ្នាក់ទី១២ នៃវិទ្យល័យមួយក្បែរភូមិ។
            នាព្រឹកមួយ..........
ម្ដាយ៖  ​  ដារ៉ា..ដារ៉ា មកនែ៎!ជួយធ្វើការម៉ែ........។
ដារ៉ា៖     បាទម៉ែ!​​ ប៉ុន្ដែកូនជិតដល់ម៉ោងទៅរៀនហើយ។
ម្ដាយ៖    ដារ៉ាថ្ងៃនេះកូនមិនបាច់ទៅរៀនទេជួយធ្វើការម៉ែណា.....។
ដារ៉ា៖     បាទម៉ែ....ប៉ុន្ដែ...ប៉ុន្ដែកូន......
ម្ដាយ៖    មិនបាច់តែ មិនបាច់ស្ករអីទេ!....ឈប់មួយថ្ងៃទៅ។
ដារ៉ា៖      បាទម៉ែ....(ឆ្លើយទាំងមិនពេញចិត្ត)។
ពោលៈ    បូរ៉ានិងសុខ ជាមិត្តរួមថ្នាក់របស់ដារ៉ា ពួកគេតែងតែទៅសាលាជាមួយគ្នាជា រាល់ថ្ងៃ។ ហើយនាព្រឹកនោះផងដែរ ពួកគេទៅរៀនដោយចូលមកបបួល  ដារ៉ាដូចសព្វមួយដង។
បូរ៉ានិងសុខ៖ ដារ៉ា..ដារ៉ាតោះដល់ម៉ោងទៅរៀនហើយ។
ដារ៉ា៖      ប៉ុន្ដែថ្ងៃនេះគ្នាមិនបានទៅរៀនទេ ព្រោះអីគ្នារវល់ជួយការងារម្ដាយខ្ញុំឯង”ជួយប្រាប់អ្នកឲ្យគា្ន
ផងណា ប្រហែលជាថ្ងៃច័ន្ទក្រោយទើបគា្នបានចូលរៀនវិញ។
បូរ៉ានិងសុខ៖ មិនអីទេ ចាំគ្នាប្រាប់អ្នកគ្រូឲ្យ។
ពោលៈ    ដោយសារតែជីវភាពគ្រួសាររបស់ដារ៉ាមានការលំបាក ធ្វើឲ្យដារ៉ាមិនបានទៅរៀនទៀងទាត់ ពេលវេលា លុះថ្ងៃច័ន្ទបានចូលមកដល់ បូរ៉ានិងសុខ បានមកបបួលដារ៉ាដូចសព្វមួយដង។
បូរ៉ានិងសុខ៖ មកទៅរៀន...................
ដារ៉ាៈ       (..ហ៊ឹ..)បូរ៉ាគ្នាមិនអាចទៅរៀនបានតទៅទៀតទេ ដូចបូរ៉ាឯងឃើញស្រាប់ហើយ​ជីវភាពគ្រួសារគ្នា​មានការលំបាកខ្លាំងណាស់ហើយ​ឪពុកម្តាយគ្នាពុំមានលទ្ធភាពគ្រប់គ្រាន់
ដើម្បីអោយគ្នាទៅរៀនទៀតបានទេ។ដូចច្នេះគ្នាសំរេចចិត្តថាឈប់រៀនហើយ។
បូរ៉ាៈ   (ដារ៉ា)ឯងគិតអោយបានច្បាស់លាស់ទៅមើលការសិក្សាគឺមានសារសំខាន់ប៉ុនណា។
ឯងគួរតែពិចារណាអោយបានច្បាស់លាស់ណា។
ដារ៉ាៈ​   ​ខ្ញុំក៍ពុំចង់ធ្វើបែបនេះដែរតែខ្ញុំគ្មានផ្លូវជ្រើសរើសទេព្រោះតែជីវភាពរបស់ខ្ញុំមានការលំបាកហើយ
ម្យ៉ាងវិញទៀតឪពុកម្តាយខ្ញុំក៍ពុំចាប់អារម្មណ៍ពីការសិក្សារបស់ខ្ញុំដែរ។
បូរ៉ាៈ​    (ហ៊ឺ)អញ្ចឹងគ្នាសូមលាឯងសិនហើយ។

ពោលៈ  នាព្រឹកមួយក្នុងថ្នាក់រៀន....................
សិស្ស៖  ជំរាបសួរ អ្នកគ្រូ
អ្នកគ្រូ៖ .....ចាស៎!​ អរគុណកង្គុយចុះ....យ៉ីប៉ុន្មានថ្ងៃនេះដូចជាមិនឃើញដារ៉ាមករៀនតើមាន
ប្អូនណាដឹងថា ដារ៉ាមានបពា្ហអ្វីទេ?
បូរ៉ា៖      បាទ!អ្នកគ្រូ ដារ៉ារវល់ជួយធ្វើការងារផ្ទះជំនួសម្ដាយរបស់គេ ហើយខ្ញុំបានបបូលគេមកដែរ ប៉ុន្ដែការងារច្រើនពេកគេមិនអាចមកបានទេហើយគេបានប្រាប់ខ្ញុំថាគេចង់ឈប់រៀនទៀតផងអ្នកគ្រូ។
អ្នកគ្រូ៖   តើនៅថ្ងៃចុងសប្ដាហ៍នេះបូរ៉ាឯងអាចជូនអ្នកគ្រូទៅផ្ទះដារ៉ាបានទេ?
បូរ៉ា៖       បាទអ្នកគ្រូ...........
ប៉ូល៖      លុះព្រឹកថ្ងៃអាទិត្យបានមកដល់ អ្នកគ្រូហើយនិងបូរ៉ា បានមកដល់ផ្ទះរបស់ដារ៉ា។
អ្នកគ្រូ៖    ជំរាបសួរអ្នកមីង តើអ្នកមីងសុខសប្បាយជាទេ?
ម្ដាយដារ៉ា៖  ចាស ជំរាបសួរអ្នកគ្រូខ្ញុំសុខសប្បាយជាធម្មតាទេ....ចុះអ្នកគ្រូមកផ្ទះខ្ញុំមានការអ្វីដែរ?
អ្នកគ្រូ៖    ចាស មីងខ្ញុំមកនេះ ចង់សាកសួរពីបញ្ហារបស់ដារ៉ាថាហេតុអ្វីបានជាមួយរយៈនេះមិនដែល ឃើញដារ៉ាទៅរៀន។ហើយខ្ញុំបានលឺមិត្តរួមថ្នាក់របស់គេថាគេចង់ឈប់រៀនថែមទៀតផង។​​ តើនេះជាការពិតមែនទេមីង?
ម្ដាយ៖   ចាសពិតមែនហើយអ្នកគ្រូបានជាដារ៉ាវាឈប់រៀនដោយសារគ្រួសាររបស់ខ្ញុំមានការលំបាក​
ទើបខ្ញុំសំរេចចិត្ត អោយដារ៉ាឈប់រៀនដើម្បីជួយធ្វើកិច្ចការខ្លះៗក្នុងគ្រួសារ ដូចអ្នកគ្រូបានឃើញ
ស្រាប់ហើយ តាំងពីពុកវាស្លាប់ទៅ ខ្ញុំត្រូវទទួលបន្ទុកការងារច្រើន​​ ហើយម្យ៉ាងទៀតខ្ញុំក៏គ្មានប្រាក់
គ្រប់គ្រាន់អោយវារៀនតទៅទៀតដែរ។
អ្នកគ្រូ៖  ចាស់ខ្ញុំយល់ពីបញ្ហាហ្នឹងប៉ុន្តែអ្នកមីងគួរតែគិតអោយបានច្បាស់ថាបើអោយដារ៉ាឈប់រៀននៅ
ពេលនេះ តើថ្ងៃក្រោយគេនិងក្លាយទៅជាមនុស្សបែបណា? តើអ្នកមីងចង់ឃើញដារ៉ាមានជីវភាពក្រលំបាកដូចអ្នកមីងឬ?
បន្ទរដោយបូរ៉ា៖   មែនហើយអ៊ុំស្រីអោយដារ៉ាទៅរៀនជាមួយខ្ញុំវិញទៅ?
អ្នកគ្រូ៖     អ្នកមីងដឹងទេពេលបច្ចុប្បន្ននេះគេត្រូវការតែអ្នកមានចំនេះដឹងខ្ពង់ខ្ពស់ និងមានសម្ថភាព
គ្រប់គ្រាន់ដើម្បី បម្រើការងារក៏ដូចជាជួយកសាងសង្គមជាតិឪមានភាពរីកចំរើនថែមទៀត ។
ម្តាយ:      ចាស ខ្ញុំយល់ហើយចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងអោយដារ៉ាទៅរៀនអោយបានទៀងទាត់ពេល
វេលា ខ្ញុំមិនចង់ឃើញកូនរបស់ខ្ញុំល្ងង់ដូចជារូបខ្ញុំទៀតទេ ។
ដារ៉ា:      ពិតមែនហើយម៉ែអោយកូនទៅរៀនវិញទៅថ្ងៃក្រោយពេលកូនមានចំនេះកូននិងជួយគ្រួសារ យើងអោយមានភាពល្អប្រសើរថែមទៀតក៏ដូចជាជួយដល់សង្គមជាតិទាំងមូល ។
ម្តាយ:     ល្អណាស់កូនម្តាយ ...
បូរ៉ា:       ខ្ញុំសូមអរគុណដល់អ្នកគ្រូដែលបានមកនៅថ្ងៃនេះ ខ្ញុំនិងទៅរៀននៅថ្ងៃច័ន្ទក្រោយ ។
អ្នកគ្រូ:   ល្អណាស់បូរ៉ា មិត្តរួមថ្នាក់ឯងកំពុងរងចាំឯងចូលរៀនវិញ​។
បូរ៉ា:       “បាទ”អ្នកគ្រូ
អ្នកគ្រូ:​    បើអញ្ជឹងខ្ញុំសូមជំរាបលាអ្នកមីងទៅវិញសិនហើយ
ម្តាយ:      ចាសអរគុណសូមជំរាបលាអ្នកគ្រូ
អ្នកគ្រូ:     បូរ៉ាអ្នកគ្រូលាសិនហើយណា​
បូរ៉ា:        “បាទអ្នកគ្រូជំរាបលា
ពោល:     ចាប់ពីពេលនោះមកដារ៉ាបានទៅសាលាជារៀងរាល់ថ្ងៃ ......បួនឆ្នាំក្រោយមក



ដារ៉ាបានបញ្ចប់ការសិស្សានូវមហាវិទ្យាល័យហើយទទូលបានការងារមួយយ៉ាងល្អ
និងទទូលបានប្រាក់កំរៃសមរម្យធ្វើអោយជីវភាពគ្រួសាររបស់ដារ៉ាមានភាពរីកចម្រើនមួយកំរិតទៀត។
ដោយសារតែមានការតស៊ូព្យាយាម និងយល់ពីតំលៃនៃការសិស្សាធ្វើអោយដារ៉ាទទូលបាន
ជោគជ័យក្នុងជីវិត៕
តាមរយៈសាច់រឿងនេះផងដែរបានឆ្លុះបញ្ចាំងអោយឃើញថាការសិក្សាគឺមានសារៈសំខាន់ណាស់
ចំពោះមនុស្សគ្រប់ៗរូប។
រឿងល្ខោននិយាយដែលអស់លោក លោកស្រី ប្រិយមិត្ត​ បានសណ្ដាប់នៅពេលនេះសូមចប់តែត្រឹមប៉ុណ្ណេះ.


រឿងតំលៃនៃការសិក្សា សន្មតថាចប់ដោយ​បរិបូរណ៍ សូមអរគុណទៅដល់ប្រិយមិត្តទាំងអស់ដែលខំចំណាយពេលវេលាតាមដានទស្សនា សាច់រឿងនេះតាំងពីដើមរហូតមកដល់ទីបញ្ចប់ ហើយក៏សូមខន្តីអភ័យទោសពីបណ្ដាប្រិយមិត្តបើសិនជាសាច់រឿងនេះមានលើសលោះ​ខ្វះខាតត្រង់ចំនុចណាមួយនោះ។ហើយប្រសិនបើប្រិយមិត្តចង់ផ្តល់នូវមតិ រិះគន់ជួយកែលំអរ សូមទំនាក់ទំនងតាមរយះ
Tel: (+855889087005)
Email: chanphearom18@gmail.com
សូមអគុណ........!

Wednesday, May 11, 2011

ការទទួលមរណភាពរបស់អ្នកការសែតម្នាក់ឈ្មោះ​លោក រាជ​​ សម្បត្តិ

លោករាជ សម្បត្តិ ជាប្រធានការិយាល័យ កិច្ចការសារធារណរបស់សាលាក្ដីខ្មែរក្រហម បានតទទួល មរណភាព​ហើយនៅវេលាម៉ោង៩ យប់ថ្ងៃ ទី១១​ ឧសភា​ ឆ្នាំ ២០១១នេះ នៅមន្ទីរពេទ្យកាល់ម៉ែតក្នុង ជន្មាយុ​ ៤២ឆ្នាំ បន្ទាប់ពីរូបលោក ត្រូវបាន បញ្ជូនទៅសង្គ្រោះបន្ទាន់​នៅ កាលពីថ្ងៃទី១០​ខែ ឧសភា នេះដោយរោគ ដាច់សរសៃឈាមខួរក្បាលផ្នែកខាងក្រោយ ដែលជាអាការជំងឺដ៏ធ្ងន់ធ្ងរបំផុត។
គួរបញ្ជាក់ដែរថា លោក រាជ សម្បត្តិ កើតនៅឆ្នាំ១៩៦៩ហើយគាត់គឺជាក្មេងកំព្រាមួយរូប ដែលឪពុកម្ដាយរបស់គាត់ បានស្លាប់នៅជំនាន់ ប៉ុល ពត ហើយលោកបានខិតខំតស៊ូរៀនសូត្រ បានក្លាយខ្លួនជា អ្នកការសែតដ៏ល្បីល្បាញមួយរូបនៅក្នុងទេសកម្ពុជាយើង និងនៅលើឆាកអន្តរជាតិផងដែរ។លោកបានមានកេរិ៍្តឈ្មោះ ល្បីល្បាញក្នុងវិស្ស័យសារព័ត៌មាន ដោយសារ​លោក បានធ្វើការអោយភ្នាក់ងារសារព័ត៌មានបារាំងAFP។ គួររំលឹកផងដែរថាលោកបាន ចូលប្រលូកក្នុងវិស្ស័យសារព័ត៌មានអស់រយះពេល ២០ឆ្នាំ បូកជាមួយនឹង បទពិសោធន៍ បង្រៀនវិជ្ចាជីវះសារព័ត៌មាននៅសកលវិទ្យាល័យភូមិន្ទកម្ពុជានិងវិទ្យាស្ថានសារគមនាគមន៍ផងដែរ។
លោករាជសម្បត្តិបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកសារព័ត៌មាន​នៅសកលវិទ្យល័យកូឡុំប៊ីសហរដ្ឋអាមេរិច ហើយលោកមានភរិយា និងកូន៣នាក់ (ប្រុស២ ស្រី៣)នៅក្នុងបន្ទុក។លោករាជ​ សម្បត្តិមានចូលបំរើការងារ ជាអ្នកនាំពាក្យអង្គជំនុំជំរះវិសាមញ្ញ ក្នុងតុលាការសាលាក្តីខ្មែរក្រហម​ ចាប់តាំងពីសាលាក្ដីនេះចាប់បង្កើតនៅគ្រាដំបូងមកម្លេះ។

Monday, May 2, 2011

ការប្រកួតបាល់ទាត់

កាលពីរសៀលថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ ២០១១នេះ មានការប្រកួតបាល់ទាត់នៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុរវាងសិស្សផ្នែកទំនាក់ទំនងសង្គមនិងផ្នែកអគ្គិសនី ការប្រកួតប្រព្រឹត្តទៅយ៉ាងស្វិតស្វាញ ដែលលទ្ធផល​ស្មើគ្នា 1គ្រាប់ទល់នឹង 1គ្រាប់។គួរបញ្ចាក់ផងដែរ ថា ការប្រកួតនេះគឺជាការប្រកួតមិត្តភាពតែប៉ុណ្ណោះ។

Friday, April 29, 2011

ការធ្វើលំហាត់ប្រាណ

ដើម្បីធ្វើអោយសុខភាពរបស់យើងបានល្អបានកត្តាជាច្រើន ដែលត្រូវធ្វើប៉ុន្តែកត្តដែលសំខាន់នោះគឺការហាត់ប្រាណ។ ការហាត់មានសារះសំខាន់ណាស់ចំពោះសុខភាព វាធ្វើអោយយើងមានសុខភាពល្អ មានភាពខ្លៀវក្លា និងមានភាពរហាសរហួនទៀតផង។ប្រសិនបើយើងបាន ហាត់ប្រាណ​ ជារៀងរាល់ថ្ងៃនោះយើងនិងមានអារម្មណ៍ថា ខ្លួនឯងមានភាពស្រស់ថ្លា និងមានអារម្មរីករាយថែមទៀតផង។ ប្រសិនបើយើងមិនបាន ហាត់ប្រាណទេនោះយើងនឹង ប្រឈមមុខខ្ពស់នឹងបញ្ហាច្រើនដូចជា ជំងឺលើសឈាម ជំងឺស្ត្រេស ជំងឺទឹកនោមផ្អែម និងជំងឺជាច្រើនទៀត។ អ្នកខ្លះយល់ឃើញថា ការហាត់ប្រាណវាធ្វើអោយយើងខាតពេលវេលានិង
ខាត់បងថវិការ ដូចជាទៅរកកន្លែងហាត់ប្រាណនៅតាម
ខ្លឹបហាត់ប្រាណជាដើម។ ប្រសិនបើអ្នកមានគំនិតគិតដូចនេះ សូមអ្នកគិតសាជាថ្មីថា ការហាត់ប្រាណមិនមែនតែត្រូវទៅខ្លឹបហាត់ប្រាណនិង ត្រូវចំណាយលុយអោយគេទើបហាត់ប្រាណ បាននោះទេ។ សូម្បីតែយើងដើរ រត់​ លើកដៃ លើកជើងទាំងនេះក៏ជាការហាត់ប្រាណដែរ មិនចាំបាច់ទៅដល់កន្លែងហាត់ប្រាណទើបអាចហាត់ប្រាណនោះទេ។ដូចច្នេះយើងត្រូវចេះ ប្រើប្រាស់ពេលវេលាខ្លះដើម្បីហាត់ប្រាណ។

រឿងភាគនិទាន តំលៃនៃការសិក្សា

រៀងភាគនិទាន តំលៃនៃការសិក្សាគឺជារៀងមួយដែលឆ្លុះបញ្ចាំពីជីវិតរបស់សិស្សក្រីក្រម្នាក់ដែល គាត់ខិតខំប្រឹងប្រែងពុះពារការលំបាក លុះទទួលបានជោគជ័យ។ដូច្នេះសូមប្រិយមិត្តទាំងអស់មេត្តារងចាំដានទស្សនានៅពេលបន្ដិចទៀតនេះ។សូមអរគុណ

Facebook