Wednesday, May 11, 2011

ការទទួលមរណភាពរបស់អ្នកការសែតម្នាក់ឈ្មោះ​លោក រាជ​​ សម្បត្តិ

លោករាជ សម្បត្តិ ជាប្រធានការិយាល័យ កិច្ចការសារធារណរបស់សាលាក្ដីខ្មែរក្រហម បានតទទួល មរណភាព​ហើយនៅវេលាម៉ោង៩ យប់ថ្ងៃ ទី១១​ ឧសភា​ ឆ្នាំ ២០១១នេះ នៅមន្ទីរពេទ្យកាល់ម៉ែតក្នុង ជន្មាយុ​ ៤២ឆ្នាំ បន្ទាប់ពីរូបលោក ត្រូវបាន បញ្ជូនទៅសង្គ្រោះបន្ទាន់​នៅ កាលពីថ្ងៃទី១០​ខែ ឧសភា នេះដោយរោគ ដាច់សរសៃឈាមខួរក្បាលផ្នែកខាងក្រោយ ដែលជាអាការជំងឺដ៏ធ្ងន់ធ្ងរបំផុត។
គួរបញ្ជាក់ដែរថា លោក រាជ សម្បត្តិ កើតនៅឆ្នាំ១៩៦៩ហើយគាត់គឺជាក្មេងកំព្រាមួយរូប ដែលឪពុកម្ដាយរបស់គាត់ បានស្លាប់នៅជំនាន់ ប៉ុល ពត ហើយលោកបានខិតខំតស៊ូរៀនសូត្រ បានក្លាយខ្លួនជា អ្នកការសែតដ៏ល្បីល្បាញមួយរូបនៅក្នុងទេសកម្ពុជាយើង និងនៅលើឆាកអន្តរជាតិផងដែរ។លោកបានមានកេរិ៍្តឈ្មោះ ល្បីល្បាញក្នុងវិស្ស័យសារព័ត៌មាន ដោយសារ​លោក បានធ្វើការអោយភ្នាក់ងារសារព័ត៌មានបារាំងAFP។ គួររំលឹកផងដែរថាលោកបាន ចូលប្រលូកក្នុងវិស្ស័យសារព័ត៌មានអស់រយះពេល ២០ឆ្នាំ បូកជាមួយនឹង បទពិសោធន៍ បង្រៀនវិជ្ចាជីវះសារព័ត៌មាននៅសកលវិទ្យាល័យភូមិន្ទកម្ពុជានិងវិទ្យាស្ថានសារគមនាគមន៍ផងដែរ។
លោករាជសម្បត្តិបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកសារព័ត៌មាន​នៅសកលវិទ្យល័យកូឡុំប៊ីសហរដ្ឋអាមេរិច ហើយលោកមានភរិយា និងកូន៣នាក់ (ប្រុស២ ស្រី៣)នៅក្នុងបន្ទុក។លោករាជ​ សម្បត្តិមានចូលបំរើការងារ ជាអ្នកនាំពាក្យអង្គជំនុំជំរះវិសាមញ្ញ ក្នុងតុលាការសាលាក្តីខ្មែរក្រហម​ ចាប់តាំងពីសាលាក្ដីនេះចាប់បង្កើតនៅគ្រាដំបូងមកម្លេះ។

0 comments:

Post a Comment

Facebook