Tuesday, June 14, 2011

ដំណើរទស្សនកិច្ចរបស់សិស្សផ្នែកទំនាកទំនងសង្គម


កាលពីថ្ងៃរព្រហស្តិ៍​ ទី9​ ខែ មិថុនា ឆ្នាំ2011ថ្មីៗនេះសិស្សផ្នែកទំនាក់ទំនងសង្គមនិង សារព័ត៌មាននៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ បាន ធ្វើដំណើរទស្សនកិច្ចសិក្សានៅទីក្រុងភ្នំពេញ។ ដំណើរទស្សនកិច្ចនេះបានរៀបចំឡើងដោយលោកឪពុក សំណាង ជាអធិការរង និង ជាអ្នកគ្រប់គ្រង ផ្នែកទំនាក់ទំនងសង្គមហើយ​និងលោកឪពុកចន វីស័រជាអធិការ នៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។ ដំណើរទស្សនកិច្ចនេះគឺមានរយះពេល2ថ្ងៃ ដែលថ្ងៃទី1គឺយើងទស្សនកិច្ចនៅស្ថានីយ៍ ទូរទស្សន៍ជាតិកម្ពុជា ទទកស្ថានីយ៍វិទ្យុជាតិកម្ពុជា AM 918KHzនិងស្ថានីយ៍ទូរទស្សន៍CTN។ និងថ្ងៃទី2ពូកយើងទស្សនកិច្ចនៅ ស្ថានីយ៍វិទ្យុជាតិ ស្ទឹងមានជ័យ FM 96 MHz។ពួកយើងបានចេញដំណើរពីសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុនៅវេលាម៉ោង 4:45នាទីព្រឹក ហើយបានឈប់ញ៉ាំអាហារពេលព្រឹក នៅហាងមួយម្ដុំស្រុកអង្គស្នួលខេត្តកណ្ដាលហើយបានបន្តដំណើរតទៅទៀតលុះមកដល់ភ្នំពេញ នៅវេលាម៉ោង 9:20នាទីព្រឹកហើយបានត្រៀមខ្លួនដើម្បីចូលទៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា​ទទកនៅ វេលាម៉ោង 9:30 នាទី ហើយយើងបានរងចាំមួយសន្ទុះ ទើបមានអ្នកមកនាំពួកយើង ចូលទៅក្នុងបន្ទប់ គាត់ឈ្មោះសំបូរ វ៉ាន់ជាអគ្គនាយកនៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ទទក។ហើគាត់បានណែនាំពួកយើងអោយបានស្គាល់ពីស្ទីឌយូជាច្រើនដូចជាស្ទីឌយូសំរាប់សំដែង ស្ទីឌយូសំរាប់បញ្ជារូបភាព(Sub control room)ហើយនៅក្នុងស្ទីឌយូបញ្ជារូបភាពនេះ មានបុគ្គលិកប្រហែលជាង20នាក់​និងស្ទីឌយូបញ្ជាការផ្សាយ និង បានស្គាល់ពីម៉ាស៊ីន សំរាប់ផ្សាយ។គាត់បានមានប្រសាសន៍ថាស្ថានីទូរទស្សន៍នេះបានបង្កើតឡើងនៅឆ្នាំ1997
ហើយគាត់បានបន្តថាពីមុនស្ថានីយ៍នេះពុំមានសំភារះប្រើប្រាស់ គ្រប់គ្រាន់ទេ តែឥលូវនេះមានឧបករណ៍ទំនើបៗ ច្រើនដែលមានភាព ងាយស្រួល ក្នុងការផ្សាយជាងមុន។
គាត់បានបង្ហើបអោយដឹងទៀតថាផ្នែកធំៗសំខាន់
ជួបជាមួយឯកឧត្តម តន់ យ៉ាន
របស់ស្ថានីយ៍ទូរទស្សន៍មានបីគឺទី១ គឺផ្នែកបច្ចេកទេស ទី២គឺផ្នែកផលិតកម្មវិធី និងទី៣គឺដំណាក់កាលផលិត។ ចំពោះការផ្សាយក្រៅប្រទេសគឺមានប្រទេស126ប្រទេស
ដែលអាចមើលឃើញ។បន្ទាប់មកយើងបានចាកចេញពី ស្ថានីយ៍ទូរទស្សន៍នេះនៅម៉ោង11:20នាទី
ថ្ងៃត្រង់ហើយបានមកញ៉ាំបាយថ្ងៃត្រង់នៅផ្សាទំនើបសូរិយា បន្ទាប់មកយើងបានចេញពីផ្សាសូរិយា
ហើយបានមកកាន់ស្ថានីយ៍វិទ្យុជាតិAM 918KHzនៅម៉ោង2:00នាទីរសៀល ហើយពួកយើងបានរងចាំប្រហែល10នាទី ទើបមានការអនុញ្ញាត អោយចូល។ លុះបានចូលដល់ខាងក្នុងមានលោកអ៊ុំម្នាក់ដែលគាត់ជានាយករង នៅស្ថានីយ៍វិទ្យុជាតិនេះ គាត់ឈ្មោះ ទង សារ៉ាត់ ហើយគាត់បានណែនាំពួកយើងអោយស្គាល់ពីកន្លែងធ្វើការជាច្រើនដូចជា បន្ទាប់រដ្ឋបាល លទ្ធកម្ម​ និងអចលនទ្រព្យ បន្ទាប់ឯកទេស និងធនធានមនុស្ស។ បន្ទាប់មកទៀតគាត់បាននាំពួកយើងអោយជួបជាមួយនិងឯកឧត្តម តន់ យ៉ាន ដែលជាអគ្គនាយកនៃស្ថានីយ៍វិទ្យុជាតិAM 918 KHzនេះហើយពួកគាត់ក៏បានរៀបរាប់ប្រាប់ពីប្រវត្តិ កដូចជាការប្រែប្រួលនៃស្ថានីយ៍វិទ្យុនេះ​និងបានផ្តល់នូវគំនិតល្អ និងបទពិសោធន៍ល្អៗសំរាប់ពួកយើង។គាត់មានប្រសាសន៍ថាគាត់ធ្វើការទីនេះតាំងពីឆ្នាំ1979 
មកម្លេះហើយគាត់បានបន្តទៀតថាស្ថានីយ៍វិទ្យុនៅប្រទេសកម្ពុជាយើងបច្ចុប្បន្នមានប្រហែល 110ស្ថានីយ៍ដែលក្នុងនោះ40ជាស្ថានីយ៍វិទ្យុ​ឯកជន និង 70ទៀតជាវិទ្យុរបស់រដ្ឋ បានជាគេថាវិទ្យុទាំងនេះជារបស់រដ្ឋពីព្រោះបុគ្គលិកទាំងនោះ
ទទួលប្រាក់ខែពីរដ្ឋ។ហើយគាត់បានបន្តទៀតថាចំពោះវិទ្យុជាតិAM918KHzជារបស់រដ្ឋ
ហើយបានបង្កើតឡើងនៅក្នុងឆ្នាំ1947ហើយវិទ្យុនេះក៏ធ្លាប់ត្រូវបានប្រើប្រាស់ក្នុងរបបប៉ុលពតផងដែរ
ដែលនៅពេលនោះប៉ុលពតបានបង្រៀនក្មេងៗហើយបានសំលាប់មនុស្សចាស់ចោល ហើយទុកក្មេងៗអោយធ្វើជាអ្នកធ្វើការ។លុះក្រោយឆ្នាំ1979នៅសល់តែបុគ្គលិកបី ទៅបួននាក់ប៉ុណ្ណោះដែលមកធ្វើការ។ចំពោះខាងវិស័យពិធីករវិញគាត់បានគូសបញ្ជាក់ថា
ដើម្បីក្លាយជាពិធីករវិទ្យុមួយដ៏ល្អយើងត្រូវមានដូចជា មាននិស្ស័យខាងផ្នែកនេះ មានចំនេះដឹងទូទៅ និងមានសំលេងពិរោះ។ហើយចំពោះអ្នកយកព័ត៌មានវិញដើម្បីក្លាយជាអ្នកយកព័ត៌មានមួយដ៏ល្អ
យើងត្រូវមានដូចជា៖
-ត្រូវស្រលាញ់ការរាយការណ៍
-ត្រូវស្វាត់ស្វែងរកព័ត៌មាន
-ត្រូវចេះទទួលខុសត្រូវរាល់ព័ត៌មានដែលបានរាយការណ៍
-ត្រូវមានវិជ្ចាជីវះខាងសារព័ត៌មាន
-ត្រូវផ្សាយព័ត៌មានដែលពិត។


ដោយលោកបានបញ្ជាក់ថាឯកឧត្តម ខៀវ កញ្ញរឹទ្ធធ្លាប់មានប្រសាសន៍ថា ព័ត៌មានដែលល្អគឺជាព័ត៌មានដែល ប្លែក លឿន អាចទុកចិត្តបាន។ បន្ទាប់មកពួកយើងបាន ចេញពីទីនោះនៅ ម៉ោង3:40នាទីហើយយើងបាន បន្តដំណើរទៅកាន់ ស្ថានីយ៍ទូទរទស្សន៍CTN ហើយបានមកដល់នៅម៉ោង4:00​នាទី ហើយបងស្រីនាង ជាអ្នកនាំពួកយើងអោយស្គាល់ ពីស្ទីឌយូសំរាប់អានព័ត៌មាន រឺសំដែងកម្មវិធីផ្សេងៗដែលនៅទីនោះមានស្ទីឌយួចំនួនប្រាំ ដែលស្ទីឌយូបីជារបស់ទូរទស្សន៍CTNនិងពីរទៀតជារបស់ ទូរទស្សន៍MYTVបន្ទាប់មកគាត់បានអោយ 
ជំនួយការផ្ទាល់របស់លោកឆោម ឆាយ៉ាហើយលោកបាននិយាយថា នៅទីនេះមានបុគ្គលិកទាំងអស់ប្រហែលជាង២០០នាក់បន្ទាប់ លោកបាននាំពួកយើងអោយបាន ស្គាល់ពីកន្លែងកាត់តvideo និងកន្លែងបញ្ជាផ្សាយ។បន្ទាប់ពីនោះមកយើងបានចាកចេញ ពីស្ថានីយ៍ទូរទស្សន៍CTNនៅម៉ោង5:20នាទីហើយពួកយើង បានធ្វើដំណើរទៅសាលាដុនបូស្កូ សំរោងអណ្ដែត ដើម្បីគេងនៅទីនោះមួយយប់ ។លុះព្រឹកឡើងយើង បានញ៉ាំបាយពេលព្រឹក នៅសាលារួចរាល់ហើយរហូតដល់ម៉ោង9:30នាទី ហើយបានមកដល់ស្ថានីយ៍វិទ្យុជាតិFM 96MHzនៅម៉ោង10:30នាទី ហើយបន្ទាប់មកយើងបានជួបជាមួយនឹងលោកអគ្គ នាយករងឈ្មោះលោក ពាន់ សូរដែលជាអ្នកទទួលបន្ទុកខាងបច្ចេកទេស​និងលោកទី​ លីដែនជាអនុប្រធានអ្នកគ្រប់គ្រងកម្មវិធីម្នាក់ទៀតគាត់បានរៀបរាប់ពីដើមកំណើតចំនេះដឹងផ្សេងៗ
ដែលទាក់ទងនឹងស្ថានីយ៍វិទ្យុនេះ គាត់បានប្រាប់ថាស្ថានីយ៍វិទ្យុនេះ បានបង្កើតឡើងនៅឆ្នាំ1950 ដែលជាទីតាំងស្ថានីយ៍វិទ្យុចាស់ជាកំរិតផ្សាយAM​ ហើយរហូតដល់ឆ្នាំ1999ទើបបានបង្កើត ជាស្ថានីយ៍វិទ្យុFM 96Khz។ហើយលោកបានបន្ថែមថាAM និង FMមានភាពខុសគ្នាត្រង់ 
  •   AM
-មានកំលាំង200kw
-ផ្សាយបានឆ្ងាយជាងFM
-មានកំរិតផ្សាយពី125Khz-1600khz
-ផ្សាយជាសំលេងMono 
  •   FM
-មានប្រេកង់ប្រែប្រួល
-មានកំរិតផ្សាយពី88Mhz-108Mhz
-ផ្សាយជាសំលេងStereo
-មានកំលាំងផ្សាយជិតជាងAM

ហើយលោកបានបញ្ជាក់ថានៅស្ថានីយ៍វិទ្យុ 96នេះ ប្រើកំលាំងផ្សាយ20kwស្មើនឹង96Mhz
ហើយនៅក្នុងស្ថានីយ៍វិទ្យុជាតិFM 96 Mhzមានចែកជាពីរផ្នែកធំៗគឺផ្នែកម៉ាស៊ីនផ្សាយ និងផ្នែកStudioហើយសព្វថ្ងៃនេះស្ថានីយ៍វិទ្យុជាតិ FM96Mhzនេះមានបណ្ដាញផ្សាយចំនួន14ខេត្ត
ហើយមិនត្រឹមតែប៉ុណ្ណោះប្រជាជនទាំងអស់ក៏ អាចស្ដាប់ការផ្សាយតាមរយះDTVនិង​ នៅតាមអ៊ីនធើណែតទៀតផង។ លោកបានបន្តទៀតថាទស្សនវិស័យរបស់ វិទ្យុជាតិ FM 96នេះគឺមានជំហ៊ររួមមួយ ដែលសំដៅលើរាជរដ្ឋាភិបាលដោយមិនប្រកាន់ បក្សណាមួយឡើយ ។សព្វថ្ងៃនេះនៅទីនេះ មានបុគ្គលិកចំនួន37 នាក់ដែលខ្លះជា បុគ្គលិកមានក្របខណ្ឌ័ និងខ្លះទៀត ជាបុគ្គលិកបណ្ដែតនៅឡើយ​ ដែលនៅក្នុង នោះមានបែងចែកជាបីផ្នែក គឺផ្នែកពិធីករ ផ្នែកយកព័ត៌មាននិងផ្នែករដ្ឋបាល។ ហើយចំពោះការផ្សាយវិញគឺមានរយះពេល19ម៉ោងក្នុងមួយថ្ងៃ ដែលធ្វើការផ្សាយតាំងពីម៉ោង5ព្រឹករហូតដល់ម៉ោង24យប់។ហើយនៅក្នុងនោះការផ្សាយចែកចេញ ជាបួនភាសា។ហើយចំពោះប្រធានបទភាគច្រើនគឺទាក់ទងនឹងយុវវ័យ។ ហើយបន្តាប់មកយើងបានចាកចេញពីស្ថានីយ៍វិទ្យុជាតិFM 96Mhzនេះនៅម៉ោង11:00នាទី។ហើយក៏បានបន្ដដំណើរត្រលប់មកផ្ទះវិញ។
ចំពោះការទស្សនកិច្ចនេះពួកយើងទាំងអស់គ្នាបានទទួលនូវបទពិសោធន៍ល្អៗនិងចំនេះដឹងផ្សេងៗ
ជាច្រើនដែលទាក់ទងនឹការធ្វើការនៅស្ថានីយ៍ទូរទស្សន៍និងស្ថានីយ៍វិទ្យុ។
យើងជឿជាក់ថានៅថ្ងៃណាមួយពួកយើងនឹងមានឪកាសធ្វើការនៅទីនោះជាមិនខាន។

0 comments:

Post a Comment

Facebook