Wednesday, May 25, 2011

ជំងឺគ្រុនឈាមនៅកម្ពុជា


ជំងឺគ្រុនឈាមគឺជាជំងឺមួយដ៏កាចសាហាវដែលកំពុងរាតត្បាតយ៉ាងខ្លាំងនៅ ប្រទេសកម្ពុជាយើង ហើយជំងឺនេះច្រើនកើតឡើងនៅកំឡុងខែ ឧសភា ដល់​ខែតុលា (រដូវវស្សា)ជំងឺនេះតែងតែកើតមានឡើងនៅគ្រប់បណ្ដាខេត្តទាំងអស់ជាពិសេសគឺនៅតាមតំបន់ភ្នំ តែម្ដង ព្រោះតំបន់ភ្នំគឺជាតំបន់ដែលសំបូរទៅដោយជំរកមូសខ្លាហើយជំងឺនេះគឺច្រើនកើតទៅលើក្មេងៗ ដែលលបណ្ដាលអោយក្មេងៗ ជាច្រើនបានស្លាប់ដោយសារ ជំងឺគ្រុនឈាមនេះផងដែរ ហើយមកដល់សព្វថ្ងៃនេះមិនត្រឹមតែ មានក្មេងៗប៉ុណ្ណោះទេ ដែលកើតជំងឺនេះគឺមានមនុស្សចាស់ផងដែរ។ ជំងឺគ្រុនឈាមកើតតាមរយះមូសខ្លា ដែលមូសខ្លាហើយវាមានទីរស់នៅកន្លែងណាដែលមានទឹកដក់ ដូចជា នៅតាម ថ្លុកទឹក សំបកកង់ឡាន រឺកង់ម៉ូតូចាស់ៗដែលមានទឹកដក់ និងនៅក្នុងពាងដែលមិនមានគំរបត្រឹមត្រូវហើយ មិនបានដាក់ថ្នាំដើម្បីសំលាប់ដង្កូវទឹក។ ជំងឺនេះមានរោគសញ្ញាដូចជា អស់កម្លាំង ក្ដៅខ្លួនខ្លាំង ក្អួតចង្អោរ ហើយប្រសិនបើអ្នកជំងឺមាន អាការះធ្ងន់ធ្ងរនោះវាមានរោគសញ្ញាដូចជា មានឈាមចេញតាមជើងធ្មេញ និងច្រមុះ បាត់ជើងធំមានឈាម និង មានស្នាមអុចៗពណ៍ក្រហមនៅលើស្បែក ហើយប្រសិនបើកូនៗរបស់លោកអ្នក រឺក្រុមគ្រួសាររបស់លោកអ្នកមានរោគសញ្ញាដូចខាងលើនេះសូមមេត្តនាំអ្នកជំងឺទៅមន្ទីរពេទ្យ ជាបន្ទាន់ ព្រោះប្រសិនបើទុកអ្នកជំងឺយូរវានិងអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។ ហើយទាំងនេះគឺជាវិធីងាយៗដើម្បីការពារជំងឺមូសខ្លាដែលមានដូចជា៖
  1.  ត្រូវគេងក្នុងមុងជានិច្ច 
  2. រៀបចំសំអាតផ្ទះ នៅជំវិញផ្ទះអោយបានស្អាតជាប្រចាំ 
  3.   យកសំបកកង់ឡាន ម៉ូតូចាស់ៗ សំបកកំប៉ុង រឺវត្ថុដែលអាចដក់ទឹកបានយកទៅដុត រឺកប់ចោល 
  4. សំអាតពាងអោយបានញឹកញាប់ និងដាក់ថ្នាំអាបែត
  5. ត្រូអោយក្មេងពាក់អាវអោយបានល្អដើម្បីជៀសវាងមូសខ្លាខាំ។
សូមបងប្អូនទាំងអស់មេត្តាការពារជំងឺគ្រុនឈាមនេះ ព្រោះរដូវនេះ គឺជារដូវវស្សាដែលជារដូវភ្លៀងធ្លាក់ហើយក៏ជារដូវដែលមានមូសខ្លាផងដែរ។

0 comments:

Post a Comment

Facebook