Wednesday, May 18, 2011

រឿងតំលៃនៃការសិក្សា


សូមជូន ល្ខោននិយាយ រឿងៈ     
តំលៃនៃការសិក្សា
ពោលៈ    នៅក្នុងភូមិមួយនាជាយក្រុងដែលជាភូមិដាច់ស្រយាលមួយ ហើយប្រជាពលរដ្ឋដែលរស់នៅ  តំបន់នោះពុំសូវមានជីវភាពធូរធារទេ។ ដារ៉ា គឺជាកូនកសិករម្នាក់ដែលរស់នៅក្នុងភូមិនោះដែរ។ ហើយ ដារ៉ា ជាកូនច្បងនៅក្នុងគ្រួសារ ដែលមានសមាជិក៥នាក់រួមទាំងឪពុកម្តាយនិងប្អូនៗ។ ដារ៉ាជាយុវ
សិស្សរៀននៅថ្នាក់ទី១២ នៃវិទ្យល័យមួយក្បែរភូមិ។
            នាព្រឹកមួយ..........
ម្ដាយ៖  ​  ដារ៉ា..ដារ៉ា មកនែ៎!ជួយធ្វើការម៉ែ........។
ដារ៉ា៖     បាទម៉ែ!​​ ប៉ុន្ដែកូនជិតដល់ម៉ោងទៅរៀនហើយ។
ម្ដាយ៖    ដារ៉ាថ្ងៃនេះកូនមិនបាច់ទៅរៀនទេជួយធ្វើការម៉ែណា.....។
ដារ៉ា៖     បាទម៉ែ....ប៉ុន្ដែ...ប៉ុន្ដែកូន......
ម្ដាយ៖    មិនបាច់តែ មិនបាច់ស្ករអីទេ!....ឈប់មួយថ្ងៃទៅ។
ដារ៉ា៖      បាទម៉ែ....(ឆ្លើយទាំងមិនពេញចិត្ត)។
ពោលៈ    បូរ៉ានិងសុខ ជាមិត្តរួមថ្នាក់របស់ដារ៉ា ពួកគេតែងតែទៅសាលាជាមួយគ្នាជា រាល់ថ្ងៃ។ ហើយនាព្រឹកនោះផងដែរ ពួកគេទៅរៀនដោយចូលមកបបួល  ដារ៉ាដូចសព្វមួយដង។
បូរ៉ានិងសុខ៖ ដារ៉ា..ដារ៉ាតោះដល់ម៉ោងទៅរៀនហើយ។
ដារ៉ា៖      ប៉ុន្ដែថ្ងៃនេះគ្នាមិនបានទៅរៀនទេ ព្រោះអីគ្នារវល់ជួយការងារម្ដាយខ្ញុំឯង”ជួយប្រាប់អ្នកឲ្យគា្ន
ផងណា ប្រហែលជាថ្ងៃច័ន្ទក្រោយទើបគា្នបានចូលរៀនវិញ។
បូរ៉ានិងសុខ៖ មិនអីទេ ចាំគ្នាប្រាប់អ្នកគ្រូឲ្យ។
ពោលៈ    ដោយសារតែជីវភាពគ្រួសាររបស់ដារ៉ាមានការលំបាក ធ្វើឲ្យដារ៉ាមិនបានទៅរៀនទៀងទាត់ ពេលវេលា លុះថ្ងៃច័ន្ទបានចូលមកដល់ បូរ៉ានិងសុខ បានមកបបួលដារ៉ាដូចសព្វមួយដង។
បូរ៉ានិងសុខ៖ មកទៅរៀន...................
ដារ៉ាៈ       (..ហ៊ឹ..)បូរ៉ាគ្នាមិនអាចទៅរៀនបានតទៅទៀតទេ ដូចបូរ៉ាឯងឃើញស្រាប់ហើយ​ជីវភាពគ្រួសារគ្នា​មានការលំបាកខ្លាំងណាស់ហើយ​ឪពុកម្តាយគ្នាពុំមានលទ្ធភាពគ្រប់គ្រាន់
ដើម្បីអោយគ្នាទៅរៀនទៀតបានទេ។ដូចច្នេះគ្នាសំរេចចិត្តថាឈប់រៀនហើយ។
បូរ៉ាៈ   (ដារ៉ា)ឯងគិតអោយបានច្បាស់លាស់ទៅមើលការសិក្សាគឺមានសារសំខាន់ប៉ុនណា។
ឯងគួរតែពិចារណាអោយបានច្បាស់លាស់ណា។
ដារ៉ាៈ​   ​ខ្ញុំក៍ពុំចង់ធ្វើបែបនេះដែរតែខ្ញុំគ្មានផ្លូវជ្រើសរើសទេព្រោះតែជីវភាពរបស់ខ្ញុំមានការលំបាកហើយ
ម្យ៉ាងវិញទៀតឪពុកម្តាយខ្ញុំក៍ពុំចាប់អារម្មណ៍ពីការសិក្សារបស់ខ្ញុំដែរ។
បូរ៉ាៈ​    (ហ៊ឺ)អញ្ចឹងគ្នាសូមលាឯងសិនហើយ។

ពោលៈ  នាព្រឹកមួយក្នុងថ្នាក់រៀន....................
សិស្ស៖  ជំរាបសួរ អ្នកគ្រូ
អ្នកគ្រូ៖ .....ចាស៎!​ អរគុណកង្គុយចុះ....យ៉ីប៉ុន្មានថ្ងៃនេះដូចជាមិនឃើញដារ៉ាមករៀនតើមាន
ប្អូនណាដឹងថា ដារ៉ាមានបពា្ហអ្វីទេ?
បូរ៉ា៖      បាទ!អ្នកគ្រូ ដារ៉ារវល់ជួយធ្វើការងារផ្ទះជំនួសម្ដាយរបស់គេ ហើយខ្ញុំបានបបូលគេមកដែរ ប៉ុន្ដែការងារច្រើនពេកគេមិនអាចមកបានទេហើយគេបានប្រាប់ខ្ញុំថាគេចង់ឈប់រៀនទៀតផងអ្នកគ្រូ។
អ្នកគ្រូ៖   តើនៅថ្ងៃចុងសប្ដាហ៍នេះបូរ៉ាឯងអាចជូនអ្នកគ្រូទៅផ្ទះដារ៉ាបានទេ?
បូរ៉ា៖       បាទអ្នកគ្រូ...........
ប៉ូល៖      លុះព្រឹកថ្ងៃអាទិត្យបានមកដល់ អ្នកគ្រូហើយនិងបូរ៉ា បានមកដល់ផ្ទះរបស់ដារ៉ា។
អ្នកគ្រូ៖    ជំរាបសួរអ្នកមីង តើអ្នកមីងសុខសប្បាយជាទេ?
ម្ដាយដារ៉ា៖  ចាស ជំរាបសួរអ្នកគ្រូខ្ញុំសុខសប្បាយជាធម្មតាទេ....ចុះអ្នកគ្រូមកផ្ទះខ្ញុំមានការអ្វីដែរ?
អ្នកគ្រូ៖    ចាស មីងខ្ញុំមកនេះ ចង់សាកសួរពីបញ្ហារបស់ដារ៉ាថាហេតុអ្វីបានជាមួយរយៈនេះមិនដែល ឃើញដារ៉ាទៅរៀន។ហើយខ្ញុំបានលឺមិត្តរួមថ្នាក់របស់គេថាគេចង់ឈប់រៀនថែមទៀតផង។​​ តើនេះជាការពិតមែនទេមីង?
ម្ដាយ៖   ចាសពិតមែនហើយអ្នកគ្រូបានជាដារ៉ាវាឈប់រៀនដោយសារគ្រួសាររបស់ខ្ញុំមានការលំបាក​
ទើបខ្ញុំសំរេចចិត្ត អោយដារ៉ាឈប់រៀនដើម្បីជួយធ្វើកិច្ចការខ្លះៗក្នុងគ្រួសារ ដូចអ្នកគ្រូបានឃើញ
ស្រាប់ហើយ តាំងពីពុកវាស្លាប់ទៅ ខ្ញុំត្រូវទទួលបន្ទុកការងារច្រើន​​ ហើយម្យ៉ាងទៀតខ្ញុំក៏គ្មានប្រាក់
គ្រប់គ្រាន់អោយវារៀនតទៅទៀតដែរ។
អ្នកគ្រូ៖  ចាស់ខ្ញុំយល់ពីបញ្ហាហ្នឹងប៉ុន្តែអ្នកមីងគួរតែគិតអោយបានច្បាស់ថាបើអោយដារ៉ាឈប់រៀននៅ
ពេលនេះ តើថ្ងៃក្រោយគេនិងក្លាយទៅជាមនុស្សបែបណា? តើអ្នកមីងចង់ឃើញដារ៉ាមានជីវភាពក្រលំបាកដូចអ្នកមីងឬ?
បន្ទរដោយបូរ៉ា៖   មែនហើយអ៊ុំស្រីអោយដារ៉ាទៅរៀនជាមួយខ្ញុំវិញទៅ?
អ្នកគ្រូ៖     អ្នកមីងដឹងទេពេលបច្ចុប្បន្ននេះគេត្រូវការតែអ្នកមានចំនេះដឹងខ្ពង់ខ្ពស់ និងមានសម្ថភាព
គ្រប់គ្រាន់ដើម្បី បម្រើការងារក៏ដូចជាជួយកសាងសង្គមជាតិឪមានភាពរីកចំរើនថែមទៀត ។
ម្តាយ:      ចាស ខ្ញុំយល់ហើយចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងអោយដារ៉ាទៅរៀនអោយបានទៀងទាត់ពេល
វេលា ខ្ញុំមិនចង់ឃើញកូនរបស់ខ្ញុំល្ងង់ដូចជារូបខ្ញុំទៀតទេ ។
ដារ៉ា:      ពិតមែនហើយម៉ែអោយកូនទៅរៀនវិញទៅថ្ងៃក្រោយពេលកូនមានចំនេះកូននិងជួយគ្រួសារ យើងអោយមានភាពល្អប្រសើរថែមទៀតក៏ដូចជាជួយដល់សង្គមជាតិទាំងមូល ។
ម្តាយ:     ល្អណាស់កូនម្តាយ ...
បូរ៉ា:       ខ្ញុំសូមអរគុណដល់អ្នកគ្រូដែលបានមកនៅថ្ងៃនេះ ខ្ញុំនិងទៅរៀននៅថ្ងៃច័ន្ទក្រោយ ។
អ្នកគ្រូ:   ល្អណាស់បូរ៉ា មិត្តរួមថ្នាក់ឯងកំពុងរងចាំឯងចូលរៀនវិញ​។
បូរ៉ា:       “បាទ”អ្នកគ្រូ
អ្នកគ្រូ:​    បើអញ្ជឹងខ្ញុំសូមជំរាបលាអ្នកមីងទៅវិញសិនហើយ
ម្តាយ:      ចាសអរគុណសូមជំរាបលាអ្នកគ្រូ
អ្នកគ្រូ:     បូរ៉ាអ្នកគ្រូលាសិនហើយណា​
បូរ៉ា:        “បាទអ្នកគ្រូជំរាបលា
ពោល:     ចាប់ពីពេលនោះមកដារ៉ាបានទៅសាលាជារៀងរាល់ថ្ងៃ ......បួនឆ្នាំក្រោយមក



ដារ៉ាបានបញ្ចប់ការសិស្សានូវមហាវិទ្យាល័យហើយទទូលបានការងារមួយយ៉ាងល្អ
និងទទូលបានប្រាក់កំរៃសមរម្យធ្វើអោយជីវភាពគ្រួសាររបស់ដារ៉ាមានភាពរីកចម្រើនមួយកំរិតទៀត។
ដោយសារតែមានការតស៊ូព្យាយាម និងយល់ពីតំលៃនៃការសិស្សាធ្វើអោយដារ៉ាទទូលបាន
ជោគជ័យក្នុងជីវិត៕
តាមរយៈសាច់រឿងនេះផងដែរបានឆ្លុះបញ្ចាំងអោយឃើញថាការសិក្សាគឺមានសារៈសំខាន់ណាស់
ចំពោះមនុស្សគ្រប់ៗរូប។
រឿងល្ខោននិយាយដែលអស់លោក លោកស្រី ប្រិយមិត្ត​ បានសណ្ដាប់នៅពេលនេះសូមចប់តែត្រឹមប៉ុណ្ណេះ.


រឿងតំលៃនៃការសិក្សា សន្មតថាចប់ដោយ​បរិបូរណ៍ សូមអរគុណទៅដល់ប្រិយមិត្តទាំងអស់ដែលខំចំណាយពេលវេលាតាមដានទស្សនា សាច់រឿងនេះតាំងពីដើមរហូតមកដល់ទីបញ្ចប់ ហើយក៏សូមខន្តីអភ័យទោសពីបណ្ដាប្រិយមិត្តបើសិនជាសាច់រឿងនេះមានលើសលោះ​ខ្វះខាតត្រង់ចំនុចណាមួយនោះ។ហើយប្រសិនបើប្រិយមិត្តចង់ផ្តល់នូវមតិ រិះគន់ជួយកែលំអរ សូមទំនាក់ទំនងតាមរយះ
Tel: (+855889087005)
Email: chanphearom18@gmail.com
សូមអគុណ........!

0 comments:

Post a Comment

Facebook