Monday, January 23, 2012

ដំណើរទស្សនកិច្ចសិក្សារបស់សិស្សនិស្សិតនៅសាលាបច្ចេកទេសដុនបូស្កូ



កាលពីព្រឹកថ្ងៃអង្គារ ទី១៥​ ខែមេសា ឆ្នាំ២០១២កន្លងទៅនេះ មានការ ទស្សនកិច្ចសិក្សាមួយរបស់ និស្សិតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាននៃសាលាបច្ចេកទេស
ដុន បូស្កូ ខេត្តព្រះសីហនុ នៅស្ថានីយ៍កាសែត និងទស្សនាវដ្ដីមួយចំនួនដែល ក្នុងនោះមានដូចជា មជ្ឈមណ្ឌលសារព័ត៌មានដើមអំពិល កាសែត Cambodia Daily​ និង ស្ថានីយ៍ទស្សនាវដ្ដីធម្មជាតិ។​ ហើយនេះគឺជាលើកទី២ ហើយសំរាប់ការធ្វើទស្សនកិច្ចសិក្សា របស់សិស្សនិស្សិត ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មានតែនេះជាលើកទី១ ដែលក្រុមនិស្សិតនៃសាលាបច្ចេកទេសដុន បូស្កូ ខេត្តព្រះសីហនុបានមកទស្សនកិច្ចនៅទីនេះ។គួរបញ្ជាក់ផងដែរថា កាលពីពាក់កណ្ដាលឆ្នាំ ២០១១ការទស្សនកិច្ចលើកដំបូងរបស់ក្រុមនិស្សិតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាននៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ គឺនៅស្ថានីទូរទស្សន៍ និងវិទ្យុ ដែលមានដូចជា ស្ថានីយ៍ទូរទស្សន៍ CTN ស្ថានីយ៍វិទ្យុជាតិ AM 918KHZ និង សា្ថនីយ៍វិទ្យុជាតិ FM 96MHZ។តែដោយលែកឆ្នាំនេះពួកគេបានមកទស្សនកិច្ចសិក្សានៅស្ថានីយ៍កាសែត និងទស្សនាវដ្ដីវិញម្ដង។ ការទស្សនកិច្ចនេះគឺមានរយះពេលមួយថ្ងៃដែលពេលព្រឹកវេលាម៉ោង 9:00នាទីព្រឹកពួកគេបានចូលទស្សនកិច្ចនៅ មជ្ឈមណ្ឌលសារព័ត៌មានដើមអំពិល បន្ទាប់មកបានមក ស្ថានីយ៍កាសែត Cambodia Daily និង ចុងក្រោយស្ថានីយ៍ទស្សនាវដ្ដីធម្មជាតិ។ បន្ទាប់ពីការទស្សនាកិច្ចនេះ ក្រុមនិស្សិតទាំងអស់បានប្រាប់អោយដឹងថា ពួកគេពិតជាមានភាពសប្បាយរីករាយមែនទែន ដែលបានមកទស្សកិច្ចសក្សានៅទីនេះ ហើយបន្ទាប់ពីការទស្សនកិច្ចនេះ ពួកគេបានទទួលបានបទពិសោធន៍យ៉ាងច្រើន ទាំងការរចនាកាសែត និងទស្សនាវដ្ដី។មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានទទួលនូវគំនិតល្អៗសំរាប់ការយកព័ត៌មាន និងការសរសេរព័ត៌មាន។

0 comments:

Post a Comment

Facebook