Thursday, May 26, 2011

រន្ទះបាញ់ជាអ្វី?

 នៅប្រទេសកម្ពុជាយើងនៅពេលរដូវវស្សាឈានចូលមកដល់ប្រជាកសិករយើងតែងតែប្រកបរបរ កសិកម្ម ដូចជាភ្ជួរ រាស់ដី សំរាប់ ធ្វើស្រែចំការ។ប៉ុន្តែវាបញ្ហាមួយដែលជាឧបសគ្គ សំរាប់ប្រជាកសិករ គឺ ផ្គររន្ទះ ព្រោះនៅរដូវវស្សាគឺជារដូវដែលមានភ្លៀងធ្លាក់ច្រើន និងមានផ្គររន្ទះផងដែរ ហើយវាបានសំលាប់ប្រជាពលរដ្ឋអស់ជាច្រើននាក់ក្នុងមួយឆ្នាំៗ​​ វាមិនត្រឹមតែសំលាប់មនុស្សនោះទេវាក៏បានសំលាប់សត្វពាហនៈដែលជាគ្រឿងដ៏សំខាន់សំរាប់ អូសទាញ របស់កសិករ។បើតាមសម្ដីរបស់ លោក យ៉ង បូណា​ដែលជាសិស្សរៀននៅផ្នែកអគ្គិសនីឆ្នាំទី១នៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ បានប្រាប់អោយដឹងថា កាលពីគាត់នៅអាយុ១៣ឆ្នាំគាត់បាន ឃើញបុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសាររន្ទះបាញ់នៅពេលដែលគាត់ទៅគ្វាលគោ ហើយពេលនោះគាត់បាន ជ្រកនៅក្រោមដើមត្នោតនៅក្បែរទួលមួយ នៅពេលដែលគាត់កំពុងជ្រកនោះស្រាប់តែមានរន្ទះបាញ់ហើយបានបាញ់គាត់នៅពេលនោះ គាត់បានបាក់ករស្លាប់នៅនឹងកន្លែងកើតហេតុ ។ហើយលោកបានបន្តទៀតថានេះមិនមែនជាលើកទីមួយទេដែលមានរន្ទះបាញ់នេះកើតឡើង វាតែងតែកើតឡើងជារៀងរាល់ឆ្នាំហើយមិនត្រឹមតែនៅស្រុករបស់លោកទេ តែវាកើតឡើងនៅគ្រប់ទីកន្លែងនៅពេលដែលមានភ្លៀងធ្លាក់។បើតាមសម្ដីរបស់លោក ង៉ែត​ សារ៉ាត់ ជាសិស្សរៀននៅផ្នែកអគ្គិសនីនៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រហសិហនុបាននិយាយថា កាលពីលោកសិក្សានៅកំរិតវិទ្យាល័យលោកក៏បានរៀនពីរបៀបការពារខ្លួនពីរន្ទះបាញ់ផងដែរ។
វាមានដូចជា៖


  • កំប្រើទូរសព្ទ័ វទ្យុ ទូរទស្សន៍ កំព្យូទ័រ និង ឧបករណ៍ទំនាក់ទំនងផ្សេងៗទៀត
  • មិនត្រូវអង្គុយ​ រឺឈរនៅក្រោមដើមឈើនៅពេលដែលមានភ្លៀងធ្លាក់
  • មិនត្រូវកាន់រឺផ្ទុក របស់ដែលមានជាតិលោហៈ
  • កុំចេញដើរផ្ដេសផ្ដាសនៅពេលមានភ្លៀងធ្លាក់។បើតាមសម្ដីរបស់លោកគ្រូព្រាប ឌនបានប្រាប់អោយដឹងថា ឪពុករបស់គាត់បានប្រាប់គាត់ថា មូលហេតុដែលរន្ទះបាញ់មនុស្សគេមានជំនឿថា មកពីមនុស្សនោះជាមនុស្សមិនទៀងត្រង់ រឺបណ្តាលមកពីខ្មោច ព្រាយ អ្នកតា ជាអ្នកធ្វើ។តែនេះគឺគ្រាន់តែជាជំនឿមួយរបស់អ្នកភូមិតែប៉ុណ្ណោះ។
  • ដូចនេះសូមបងប្អូនទាំងមេត្តា មានការប្រុងប្រយត្ន័ខ្ពស់នៅពេលដែលមានភ្លៀងធ្លាក់ ព្រោះឥលូវនេះគឺជារដូវស្សាជារដូវដែលមានភ្លៀងធ្លាក់ច្រើន ដូច្នេះសូមបងប្អូនកុំចេញក្រៅផ្ទះអីនៅពេលមានភ្លៀងប្រសិនបើអាចធ្វើបាន។

0 comments:

Post a Comment

Facebook