ព្រះរាជាណាចក្រអច្ឆរិយ
Feature
ពន្លឺលោកឪពុកបូស្កូ
ដុនបូស្កូ
ជំងឺគ្រុនឈាមនៅកម្ពុជា
លំហាត់ប្រាណ
Fighting
Don Bosco Spot
Music
Music
ការវាយតំលៃ
គេហះទំព័រដុនបូស្កូ
Powered by Blogger.
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "
Monday, December 19, 2011
ការប្រារព្ធពីធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ
ជារៀងរាល់ឆ្នាំគេតែងតែប្រារព្ធពិធីបុណ្យឆ្លងឆ្នាំជារៀងរាល់ឆ្នាំដែលជាទូទៅគេប្រារព្ធធ្វើ នៅរៀងរាល់ថ្ងៃទី៣១ ខែមករាឆ្នាំ២០១១។
យ៉ាងណាមិញនៅឆ្នាំនេះនឹងមានការប្រារព្ធពិធីបុណ្យ ដូចរៀងរាល់ឆ្នាំប៉ុន្តែមានការ ចូលរួមយ៉ាងច្រើនពីបណ្ដាប្រទេសនានាដែលមាន២២ប្រទេស នឹងមានការចូលរួមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ ហើយគេសង្ឃឹមថានឹងមានភាពសប្បាយរីករាយយ៉ាងខ្លាំង ក្នុងឆ្នាំនេះ។
Monday, August 1, 2011
សាលាដុនបូស្កូខេត្តកែប
សាលាដុនបុស្កូខេត្តកែបត្រូវបានបង្កើតឡើង ក្នុងគោលបំណងចង់ជួយ ទៅដល់យុវជនក្រីក្រ។សាលាដុនបូស្កូខេត្តកែបមានទីតាំងស្ថិតនៅ ភូមិជ្រៃធំ ឃុំជ្រៃធំ ខេត្តកែប។សាលានេះមានផ្ទៃដី២ហិចតា និងមានអគារចំនួន៣ខ្នង និងមានសមុទ្រនៅជាប់សាលា ដែលជាទីមនោរម្យបំផុតសំរាប់ ភ្ញៀវទេសចរណ៍ហើយនៅពេលខាងមុននេះ សាលាក៏មានគំរោង សាងសង់សាលាសណ្ឋាគារ និង សាលាបច្ចេកទេសទៀតផង។ហើយនៅសាលាដុនបូស្កូខេត្តកែបក៏មានបើកបង្រៀនសិស្ស ខាងផ្នែកកាត់ដេរ(សិស្សស្រី)ហើយនៅខែតុលា ខាងមុននេះសាលាក៏ត្រៀមទទួលសិស្សផ្នែកទំនាក់ទំនងសង្គម អោយធ្វើការចូលរៀននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១១ ខាងមុខនេះផងដែរ។សំរាប់ប្អូនៗដែលមានបំណងចង់មកសិក្សា នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប សូមមកដាក់ពាក្យប្រលង នៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ ដែលមានកាលបរិច្ឆេតដូចតទៅ៖
- ត្រូវមកដាក់ពាក្យនិងសំភាសនៅថ្ងៃទី១៥ ដល់ ថ្ងៃទី១៨ខែសីហា ឆ្នាំ២០១១
- ហើយត្រូវធ្វើការប្រលងនៅថ្ងៃទី១៩ខែសីហាឆ្នាំ២០១១។សំរាប់លទ្ធផលប្រលងសាលានិង បញ្ជាក់នៅពេលក្រោយទៀត។
- ត្រូវមកជាមួយឪពុកម្ដាយ រឺអាណាព្យាបាល
- ត្រូវប្រលងជាប់រឺធ្លាក់បាក់ឌុប
- ត្រូនាំមកនូវជាមួយរូបថត ៤ X ៦ ចំនួន៤សន្លឹកនិងសំបុត្រកំណើត និង សៀវភៅគ្រួសារ។
- ពិតជាមានភាពក្រីក្រលំបាកពិតប្រាកដមែន។
Tuesday, June 28, 2011
សកម្មភាពជាសកលដើម្បីសុខភាព និងសហគមន៍គ្មានគ្រឿងញៀន
នៅថ្ងៃពុធ ទី២៩ ខែមិថុនាឆ្នាំ២០១១ វេលាម៉ោង៨:៣០នាទី ព្រឹកមិញនេះមានការបើកអង្គមេទេញ មួយដែលស្ដីអំពី សកម្មភាពជាសកលដើម្បីសុខភាពនឹង សហគមន៍ គ្មានគ្រឿងញៀន ដែលកម្មវិធីនេះបានប្រព្រឹត្តិទៅនូវ មុខវិមានឯករាជក្នុងខេត្តព្រះសីហនុដែលរៀបចំធ្វើឡើងដោយ អង្គការម្លប់តាប៉ាងដែលផ្ដោតសំខាន់់ទៅលើ ផលវិបាកនៃ ការប្រើប្រាស់ គ្រឿងញៀន និងកិច្ចការពារខ្លួន ពីការប្រើប្រាស់ គ្រឿងញៀន។គួរបញ្ជាក់ផងដែរថាអង្គការម្លប់តាប៉ាងគឺជាអង្គការ មួយដែលជួយដល់ក្មេងកំព្រា គ្មានទីពឹង។ដែលនៅក្នុងនោះ មានផ្ញៀវកិត្តិយសជាច្រើនចូលរួម ដូចជា
ឯកឧត្តម មាស ណារិទ្ធ អគ្គលេខាធិការរងត្រួ ពិនិត្យគ្រឿង ញៀនលោក ជំទាវ ប្រាក់ ចន្ទ័សុខា ជាអភិបាលរងខេត្តព្រះសីហនុ
- កម្មវិធីទី១ ៖ គោរពទង់ជាតិ
- កម្មវិធីទី២ ៖ ការច្រៀងចំរៀងរបស់សិស្សានុសិស្ស នៃសាលាបឋម សិក្សាជាស៊ីម
- កម្មវិធីទី៣ ៖ ការថ្លែងមតិរបស់លោកជំទាវ ប្រាក់ ចន្ទ័សុខា
- កម្មវិធីទ៤ ៖ ការថ្លែងរបស់ឯកឧត្តម មាស ណារិទ្ធ
- កម្មវិធីទី៥ ៖ ការថ្លែងរបស់លោក តាក់ វ៉ាន់ថា
- កម្មវិធីទី៦ ៖ ការច្រៀងចំរៀងរួមគ្នារបស់ យុវជនផ្ដាច់គ្រឿងញៀន
- កម្មវិធីទី៧ ៖ ការសូត្រកំណាព្យ របស់ម្តាយរបស់យុវជនដែលប្រើប្រាស់គ្រឿងញៀន
- កម្មវិធីទី៨ ៖ មតិរបស់កុមារម្លប់តាប៉ាងដែលជាអតីតអ្នកប្រើប្រាស់គ្រឿងញៀន
- កម្មវិធីទី៩ ៖ មតិរបស់ឯកឧត្តម ស្បោង សារ៉ាត់។ហើយឯកឧត្តមបាន ឧបត្ថម្ភថវិការប្រមាណជា ៦លានរៀលទៅដល់សិស្សានុសិស្សនិងមន្ត្រីរាជការ ហើយដែលក្នុងការប្រើក្នុងការជួយដល់យុវជនដែលបានប្រើប្រាស់គ្រឿងញៀនផងដែរ លុះដល់ម់ោង ១០:០០ នាទីបានប្រកាសបិទកម្មវិធី។
Sunday, June 26, 2011
ផលប៉ះពាល់នៃទូរស័ព្ទ

ទូរសព័្ទដៃបានក្លាយជាគ្រឿងទំនាកទំនងមួយយ៉ាងសំខាន់ នៅក្នុងសម័យបច្ចេកវិទ្យាសព្វថ្ងៃ។នៅក្នុងប្រទេសទាំងអស់ ដូចជាប្រទេសកម្ពុជាជាដើម វាមិនមែនជារបស់ឆើតឆាយទេ ប៉ុន្តែវាមានភាពពេញនិយមក្នុងការទំនាក់ទំនងដែលអាចទៅ ដល់តំបន់ផ្សេងៗគ្នា។វាមានភាពងាយស្រួលជាង ការដាក់ខ្សែដើម្បីដាក់ទៅដល់ខេត្តដែលមានភាពក្រីក្របំផុត តំបន់ដែលមានព្រៃ និងកោះជាដើម។ ទូរសព្ទ័ដៃ បានក្លាជាឧបករណ៍ដ៏ពេញនិយម នៅកម្ពុជាបន្ទាប់ពីសង្គ្រាមដែល បានអភិវឌ្ឍពីទូរសព្ទ័លើតុ គឺតាមប្រតិបត្តិ បានកំណត់ហើយ ប្រជាជនកម្ពុជាភាគច្រើនមិនបានប្រើវាទេ។ ប៉ុន្តែឥលូវនេះ យើងទាំងអស់់គ្នាគួរតែការពារ អង្គការសុខភាពពិភពលោក បានប្រាប់អោយដឹងថាទូរសព្ទ័ដៃ អាចបង្ករអោយមានជំងឺមហារីក នៅមិនមានការព្រួយបារម្មណ៍ ពីបញ្ហានេះនៅឡើយ ប៉ុន្តែការរកឃើញនេះជាការរកឃើញរបស់មជ្ឈមណ្ឌល WHO’s media។តាមពិត ទូរសព្ទ័ដៃគឺជាគ្រឿងបញ្ជូនសារតាមរលកធាតុអាកាសហើយឥទ្ធិពលរបស់វាអាចជ្រាបចូទៅក្នុង រាងកាយរបស់មនុស្សតាមរយះស្បែក។ ការព្រមព្រៀងទៅកាន់WHO វាជាលទ្ធផលនៅក្នុងកំរិតសីតណ្ហភាពខ្ពស់នៅក្នុងខួរក្បាលនិង ផ្នែកផ្សេងៗទៀតនៃរាងកាយ។ការប្រើប្រាស់ទូរស័ព្ទវាមិនត្រឹមតែប៉ពាល់ដល់សុខភាពប៉ុណ្ណោះទេ វាអាចបង្ករអោយយើងស្លាប់ដោយជាយថាហេតុដោយសារការរន្ទះបាញ់ និងការ និងបញ្ហាផ្សេងៗទៀតជាច្រើន។នៅពេលបច្ចុប្បន្ននេះមានប្រជាជនយើងមួយចំនួន បានស្លាប់ដោយសាររន្ទះបាញ់។ ដំណើរការទូរសព្ទ័ដៃគឺជាផ្នៃកមួយយ៉ាងសកម្មនៅក្នុងជីវិត សមល្មមទៅនឹងអ្នកវិទ្យាសាស្ត្រខាងផ្នែកសុខភាពដើម្បីបញ្ជាក់ពីឥទ្ធិពលរបស់វាចំពោះមនុស្ស ពុំទាន់មានរបាយការណ៍ច្បាស់លាស់ពីរឿងនេះណៅឡើយគ្មានសេចក្ដីរាយការណ៍ថាមាន មនុស្សណា ម្នាក់បានស្លាប់ដោយសារការប្រើទូរសព្ទ័ដៃនៅឡើយ ប៉ុន្តែតាមការសិក្សាច្បាស់មួយបានអោយដឹងថា កំលាំងនៃទូរសព្ទ័ដៃបានជះឥទ្ធិពលដល់ ខួរក្បាលតាមប្រពន្ធ័អេឡិចត្រូនិច មុខងារដែលយើងស្គាល់ ការដេក ជំងឺបេះដូង និងសំពោធឈាមឡើងខ្ពស់ជាដើមុ។ទាំងនេះជាការពិតដែលទូរសព្ទ័ដៃមួយដ៏តូចអាចមានថាមពល ខ្លាំងយ៉ាយនេះ(ដែលមានកំរិតប្រេកងពីចន្លោះ450ទៅ2700មេកាហើត)។ចំនុចមួយទៀតនោះទូរសព្ទ័ដៃបានក្លាយជាវត្ថុមួយដ៏ពេញនិយមបន្ទាប់ពីទសវត្សទី90មកម្លេះ បន្ទាប់មកវាបានបញ្ចប់ទៅវិញនូវរយះពេលដ៏ខ្លីដែលធ្វើអោយមានរោគមហារីក ដោយការប្រើប្រាស់ទូរសព្ទ័ដៃដូចទៅនឹងអ្វីដែលអ្នកវិទ្យាសាស្ត្របាននិយាយ។
ជំងឺមហារីកនេះអាចបង្កឡើងដោយការប្រើប្រាស់ប្រពន្ធ័រលកធាតុអាកាសក្នុងរយះពេលយូរ។ ថ្មីៗនេះអ្នកវិទ្យាសាស្ត្របានកំពុងសិក្សាពីផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទ័ចំពោះកុមារ និងមនុស្សវ័យក្មេងដែលបានប្រើប្រាស់ទូរសព្ទ័ដៃ សូម្បីតែការខិតខំស្វែងរកនៅតែបន្ត ដើម្បីបញ្ជាក់ថា ការប្រើប្រាស់ទូរសព្ទ័អាចប៉ះពាល់ដល់សុខភាព អ្នកជំនាញបានមានអនុសាសន៍ អំពីការប្រើអាកប្បិកិរិយាក្នុងការការពារសុខភាពខ្លះៗ ឧទាហរណ៍៖ប្រសិនបើអ្នកប្រើទូរសព្ទ័ដៃវាអាចប៉ះពាល់ដល់ត្រជៀករបស់អ្នក។ អ្នកជំនាញបានបន្តទៀតថានៅពេលនិយាយទូរសព្ទ័អ្នកគួរតែដាក់វានៅចន្លោះពី 30 ទៅ 40សង់ទីម៉ែតពីខ្លួនអ្នកបន្ទាប់មកប្រើ កាសជំនួយដើម្បីមានផលល្អដល់សុខភាពរបស់អ្នក ។ការប្រើទូរសព្ទ័ម្យ៉ាងទៀតដែលមានភាពវិជ្ជាមានចំពោះសុខភាពគឺការផ្ញើសារ ការប្រើប្រាស់អ៊ីនធើណែត និង ការបើកសំលេងលឺៗខ្លាំង នៅពេលនិយាយ មានន័យថាទូរសព្ទ័ស្ថិតនៅឆ្ងាយពីខ្លួនរបស់អ្នក ហើយទូរសព្ទ័នោះមានឥទ្ធិពលតិចតួចនៅក្នុមុខងារ ទាំងនោះ។ការបញ្ចេញត្រូវបានកំណត់ ផងដែរដោយរយះពេលនែការcall ហើយទូរសព្ទ័បញ្ចេញការសាយភាយ អាក្រក់នូវបរិមាណច្រើនជាង នៅពេលដែលយើង នៅឆ្ងាយពីអង់តែន។ ប្រសិនបើអ្នកស្ថិតនៅតំបន់ដែលដាច់ស្រយាល ដែលមានសេវាទូរសព័្ទខ្សោយជាង ទូរសព្ទ័របស់អ្នកនឹងបន្ថែមថាមពល របស់វាទៅតាមកំរិតដើម្បីទទួលបានសេវា។ វាគឺជាមូលហេតុដែល ត្រូវបានហាមឃាត់មិនអោយប្រើប្រាស់ទូរសពួ័នៅក្នុងមន្ទីរពេទ្យ និងនៅលើយន្ដហោះ ពីព្រោះរលកអាកាសរបស់វាអាចបង្អក់គ្រឿងអេឡិចត្រូនិច និងប្រពន្ធ័នាវាចរណ៍។ដូច្នេះឥទ្ធិពលនៃទូរសព្ទ័គឺមិនមានតិចតួចឡើយ។ដូចនេះមុនពេលយើង ប្រើប្រាស់ទូរសព្ទ័យើងគួរតែគិតពីសុខភាពរបស់យើងផងព្រោះ ទូរស័ព្ទមានអត្ថប្រយោជន៏ចំពោះយើងហើយក៏មានផលវិបាកដល់យើងផងដែរ។
Tuesday, June 14, 2011
ដំណើរទស្សនកិច្ចរបស់សិស្សផ្នែកទំនាកទំនងសង្គម
ហើយគាត់បានបន្តថាពីមុនស្ថានីយ៍នេះពុំមានសំភារះប្រើប្រាស់ គ្រប់គ្រាន់ទេ តែឥលូវនេះមានឧបករណ៍ទំនើបៗ ច្រើនដែលមានភាព ងាយស្រួល ក្នុងការផ្សាយជាងមុន។
គាត់បានបង្ហើបអោយដឹងទៀតថាផ្នែកធំៗសំខាន់
| ជួបជាមួយឯកឧត្តម តន់ យ៉ាន |
ដែលអាចមើលឃើញ។បន្ទាប់មកយើងបានចាកចេញពី ស្ថានីយ៍ទូរទស្សន៍នេះនៅម៉ោង11:20នាទី
ថ្ងៃត្រង់ហើយបានមកញ៉ាំបាយថ្ងៃត្រង់នៅផ្សាទំនើបសូរិយា បន្ទាប់មកយើងបានចេញពីផ្សាសូរិយា
ហើយបានមកកាន់ស្ថានីយ៍វិទ្យុជាតិAM 918KHzនៅម៉ោង2:00នាទីរសៀល ហើយពួកយើងបានរងចាំប្រហែល10នាទី ទើបមានការអនុញ្ញាត អោយចូល។ លុះបានចូលដល់ខាងក្នុងមានលោកអ៊ុំម្នាក់ដែលគាត់ជានាយករង នៅស្ថានីយ៍វិទ្យុជាតិនេះ គាត់ឈ្មោះ ទង សារ៉ាត់ ហើយគាត់បានណែនាំពួកយើងអោយស្គាល់ពីកន្លែងធ្វើការជាច្រើនដូចជា បន្ទាប់រដ្ឋបាល លទ្ធកម្ម និងអចលនទ្រព្យ បន្ទាប់ឯកទេស និងធនធានមនុស្ស។ បន្ទាប់មកទៀតគាត់បាននាំពួកយើងអោយជួបជាមួយនិងឯកឧត្តម តន់ យ៉ាន ដែលជាអគ្គនាយកនៃស្ថានីយ៍វិទ្យុជាតិAM 918 KHzនេះហើយពួកគាត់ក៏បានរៀបរាប់ប្រាប់ពីប្រវត្តិ កដូចជាការប្រែប្រួលនៃស្ថានីយ៍វិទ្យុនេះនិងបានផ្តល់នូវគំនិតល្អ និងបទពិសោធន៍ល្អៗសំរាប់ពួកយើង។គាត់មានប្រសាសន៍ថាគាត់ធ្វើការទីនេះតាំងពីឆ្នាំ1979
មកម្លេះហើយគាត់បានបន្តទៀតថាស្ថានីយ៍វិទ្យុនៅប្រទេសកម្ពុជាយើងបច្ចុប្បន្នមានប្រហែល 110ស្ថានីយ៍ដែលក្នុងនោះ40ជាស្ថានីយ៍វិទ្យុឯកជន និង 70ទៀតជាវិទ្យុរបស់រដ្ឋ បានជាគេថាវិទ្យុទាំងនេះជារបស់រដ្ឋពីព្រោះបុគ្គលិកទាំងនោះ
ទទួលប្រាក់ខែពីរដ្ឋ។ហើយគាត់បានបន្តទៀតថាចំពោះវិទ្យុជាតិAM918KHzជារបស់រដ្ឋ
ហើយបានបង្កើតឡើងនៅក្នុងឆ្នាំ1947ហើយវិទ្យុនេះក៏ធ្លាប់ត្រូវបានប្រើប្រាស់ក្នុងរបបប៉ុលពតផងដែរ
ដែលនៅពេលនោះប៉ុលពតបានបង្រៀនក្មេងៗហើយបានសំលាប់មនុស្សចាស់ចោល ហើយទុកក្មេងៗអោយធ្វើជាអ្នកធ្វើការ។លុះក្រោយឆ្នាំ1979នៅសល់តែបុគ្គលិកបី ទៅបួននាក់ប៉ុណ្ណោះដែលមកធ្វើការ។ចំពោះខាងវិស័យពិធីករវិញគាត់បានគូសបញ្ជាក់ថា
ដើម្បីក្លាយជាពិធីករវិទ្យុមួយដ៏ល្អយើងត្រូវមានដូចជា មាននិស្ស័យខាងផ្នែកនេះ មានចំនេះដឹងទូទៅ និងមានសំលេងពិរោះ។ហើយចំពោះអ្នកយកព័ត៌មានវិញដើម្បីក្លាយជាអ្នកយកព័ត៌មានមួយដ៏ល្អ
យើងត្រូវមានដូចជា៖
-ត្រូវស្រលាញ់ការរាយការណ៍
-ត្រូវស្វាត់ស្វែងរកព័ត៌មាន
-ត្រូវមានវិជ្ចាជីវះខាងសារព័ត៌មាន
ដោយលោកបានបញ្ជាក់ថាឯកឧត្តម ខៀវ កញ្ញរឹទ្ធធ្លាប់មានប្រសាសន៍ថា ព័ត៌មានដែលល្អគឺជាព័ត៌មានដែល ប្លែក លឿន អាចទុកចិត្តបាន។ បន្ទាប់មកពួកយើងបាន ចេញពីទីនោះនៅ ម៉ោង
ជំនួយការផ្ទាល់របស់លោកឆោម ឆាយ៉ាហើយលោកបាននិយាយថា នៅទីនេះមានបុគ្គលិកទាំងអស់ប្រហែលជាង២០០នាក់បន្ទាប់ លោកបាននាំពួកយើងអោយបាន ស្គាល់ពីកន្លែងកាត់តvideo និងកន្លែងបញ្ជាផ្សាយ។បន្ទាប់ពីនោះមកយើងបានចាកចេញ ពីស្ថានីយ៍ទូរទស្សន៍CTNនៅម៉ោង5:20នាទីហើយពួកយើង បានធ្វើដំណើរទៅសាលាដុនបូស្កូ សំរោងអណ្ដែត ដើម្បីគេងនៅទីនោះមួយយប់ ។លុះព្រឹកឡើងយើង បានញ៉ាំបាយពេលព្រឹក នៅសាលារួចរាល់ហើយរហូតដល់ម៉ោង9:30នាទី ហើយបានមកដល់ស្ថានីយ៍វិទ្យុជាតិFM 96MHzនៅម៉ោង10:30នាទី ហើយបន្ទាប់មកយើងបានជួបជាមួយនឹងលោកអគ្គ នាយករងឈ្មោះលោក ពាន់ សូរដែលជាអ្នកទទួលបន្ទុកខាងបច្ចេកទេសនិងលោកទី លីដែនជាអនុប្រធានអ្នកគ្រប់គ្រងកម្មវិធីម្នាក់ទៀតគាត់បានរៀបរាប់ពីដើមកំណើតចំនេះដឹងផ្សេងៗ
ដែលទាក់ទងនឹងស្ថានីយ៍វិទ្យុនេះ គាត់បានប្រាប់ថាស្ថានីយ៍វិទ្យុនេះ បានបង្កើតឡើងនៅឆ្នាំ1950 ដែលជាទីតាំងស្ថានីយ៍វិទ្យុចាស់ជាកំរិតផ្សាយAM ហើយរហូតដល់ឆ្នាំ1999ទើបបានបង្កើត ជាស្ថានីយ៍វិទ្យុFM 96Khz។ហើយលោកបានបន្ថែមថាAM និង FMមានភាពខុសគ្នាត្រង់
- AM
-ផ្សាយបានឆ្ងាយជាងFM
-មានកំរិតផ្សាយពី125Khz-1600khz
-ផ្សាយជាសំលេងMono
- FM
-មានកំរិតផ្សាយពី88Mhz-108Mhz
-ផ្សាយជាសំលេងStereo
-មានកំលាំងផ្សាយជិតជាងAM។
ហើយលោកបានបញ្ជាក់ថានៅស្ថានីយ៍វិទ្យុ 96នេះ ប្រើកំលាំងផ្សាយ20kwស្មើនឹង96Mhz។
ហើយនៅក្នុងស្ថានីយ៍វិទ្យុជាតិFM 96 Mhzមានចែកជាពីរផ្នែកធំៗគឺផ្នែកម៉ាស៊ីនផ្សាយ និងផ្នែកStudioហើយសព្វថ្ងៃនេះស្ថានីយ៍វិទ្យុជាតិ FM96Mhzនេះមានបណ្ដាញផ្សាយចំនួន14ខេត្ត
ហើយមិនត្រឹមតែប៉ុណ្ណោះប្រជាជនទាំងអស់ក៏ អាចស្ដាប់ការផ្សាយតាមរយះDTVនិង នៅតាមអ៊ីនធើណែតទៀតផង។ លោកបានបន្តទៀតថាទស្សនវិស័យរបស់ វិទ្យុជាតិ FM 96នេះគឺមានជំហ៊ររួមមួយ ដែលសំដៅលើរាជរដ្ឋាភិបាលដោយមិនប្រកាន់ បក្សណាមួយឡើយ ។សព្វថ្ងៃនេះនៅទីនេះ មានបុគ្គលិកចំនួន37 នាក់ដែលខ្លះជា បុគ្គលិកមានក្របខណ្ឌ័ និងខ្លះទៀត ជាបុគ្គលិកបណ្ដែតនៅឡើយ ដែលនៅក្នុង នោះមានបែងចែកជាបីផ្នែក គឺផ្នែកពិធីករ ផ្នែកយកព័ត៌មាននិងផ្នែករដ្ឋបាល។ ហើយចំពោះការផ្សាយវិញគឺមានរយះពេល19ម៉ោងក្នុងមួយថ្ងៃ ដែលធ្វើការផ្សាយតាំងពីម៉ោង5ព្រឹករហូតដល់ម៉ោង24យប់។ហើយនៅក្នុងនោះការផ្សាយចែកចេញ ជាបួនភាសា។ហើយចំពោះប្រធានបទភាគច្រើនគឺទាក់ទងនឹងយុវវ័យ។ ហើយបន្តាប់មកយើងបានចាកចេញពីស្ថានីយ៍វិទ្យុជាតិFM 96Mhzនេះនៅម៉ោង11:00នាទី។ហើយក៏បានបន្ដដំណើរត្រលប់មកផ្ទះវិញ។
ហើយមិនត្រឹមតែប៉ុណ្ណោះប្រជាជនទាំងអស់ក៏ អាចស្ដាប់ការផ្សាយតាមរយះDTVនិង នៅតាមអ៊ីនធើណែតទៀតផង។ លោកបានបន្តទៀតថាទស្សនវិស័យរបស់ វិទ្យុជាតិ FM 96នេះគឺមានជំហ៊ររួមមួយ ដែលសំដៅលើរាជរដ្ឋាភិបាលដោយមិនប្រកាន់ បក្សណាមួយឡើយ ។សព្វថ្ងៃនេះនៅទីនេះ មានបុគ្គលិកចំនួន37 នាក់ដែលខ្លះជា បុគ្គលិកមានក្របខណ្ឌ័ និងខ្លះទៀត ជាបុគ្គលិកបណ្ដែតនៅឡើយ ដែលនៅក្នុង នោះមានបែងចែកជាបីផ្នែក គឺផ្នែកពិធីករ ផ្នែកយកព័ត៌មាននិងផ្នែករដ្ឋបាល។ ហើយចំពោះការផ្សាយវិញគឺមានរយះពេល19ម៉ោងក្នុងមួយថ្ងៃ ដែលធ្វើការផ្សាយតាំងពីម៉ោង5ព្រឹករហូតដល់ម៉ោង24យប់។ហើយនៅក្នុងនោះការផ្សាយចែកចេញ ជាបួនភាសា។ហើយចំពោះប្រធានបទភាគច្រើនគឺទាក់ទងនឹងយុវវ័យ។ ហើយបន្តាប់មកយើងបានចាកចេញពីស្ថានីយ៍វិទ្យុជាតិFM 96Mhzនេះនៅម៉ោង11:00នាទី។ហើយក៏បានបន្ដដំណើរត្រលប់មកផ្ទះវិញ។
ចំពោះការទស្សនកិច្ចនេះពួកយើងទាំងអស់គ្នាបានទទួលនូវបទពិសោធន៍ល្អៗនិងចំនេះដឹងផ្សេងៗ
ជាច្រើនដែលទាក់ទងនឹការធ្វើការនៅស្ថានីយ៍ទូរទស្សន៍និងស្ថានីយ៍វិទ្យុ។
យើងជឿជាក់ថានៅថ្ងៃណាមួយពួកយើងនឹងមានឪកាសធ្វើការនៅទីនោះជាមិនខាន។
យើងជឿជាក់ថានៅថ្ងៃណាមួយពួកយើងនឹងមានឪកាសធ្វើការនៅទីនោះជាមិនខាន។
Thursday, May 26, 2011
រន្ទះបាញ់ជាអ្វី?
វាមានដូចជា៖
- កំប្រើទូរសព្ទ័ វទ្យុ ទូរទស្សន៍ កំព្យូទ័រ និង ឧបករណ៍ទំនាក់ទំនងផ្សេងៗទៀត
- មិនត្រូវអង្គុយ រឺឈរនៅក្រោមដើមឈើនៅពេលដែលមានភ្លៀងធ្លាក់
- មិនត្រូវកាន់រឺផ្ទុក របស់ដែលមានជាតិលោហៈ
- កុំចេញដើរផ្ដេសផ្ដាសនៅពេលមានភ្លៀងធ្លាក់។បើតាមសម្ដីរបស់លោកគ្រូព្រាប ឌនបានប្រាប់អោយដឹងថា ឪពុករបស់គាត់បានប្រាប់គាត់ថា មូលហេតុដែលរន្ទះបាញ់មនុស្សគេមានជំនឿថា មកពីមនុស្សនោះជាមនុស្សមិនទៀងត្រង់ រឺបណ្តាលមកពីខ្មោច ព្រាយ អ្នកតា ជាអ្នកធ្វើ។តែនេះគឺគ្រាន់តែជាជំនឿមួយរបស់អ្នកភូមិតែប៉ុណ្ណោះ។
- ដូចនេះសូមបងប្អូនទាំងមេត្តា មានការប្រុងប្រយត្ន័ខ្ពស់នៅពេលដែលមានភ្លៀងធ្លាក់ ព្រោះឥលូវនេះគឺជារដូវស្សាជារដូវដែលមានភ្លៀងធ្លាក់ច្រើន ដូច្នេះសូមបងប្អូនកុំចេញក្រៅផ្ទះអីនៅពេលមានភ្លៀងប្រសិនបើអាចធ្វើបាន។
Wednesday, May 25, 2011
តើអ្នកជាបុរសពិតរឺ?
ពាក្យបុរស គឺជាឈ្មោះនៃភេទរបស់មនុស្ស ដែលមនុស្សយើងមានពីរភេទគឺបុរសហើយនិងស្រ្តីរឺក៏ប្រុស ហើយ និង ស្រី។ ឥលូវនេះខ្ញុំចង់អោយអ្នកទាំងអស់គ្នា ជួយគិតស្វែងយល់ថា តើនរណាជាបុរសពិត?បុរសពិតជាមនុស្សដែលមានបុគ្គលិកលក្ខណដូចខាងក្រោម
- បុរសពិតជាមនុស្សមានកាយសម្បទាមាំមួន
- បុរសពិតជាមនុស្សមានចំនេះដឹងជ្រៅជ្រះ
- បុរសពិតជាមនុស្សមានចរិយាមាយាទល្អ ស្លូតបូត សុភាពរាបសា និងថ្លៃថ្នូរ
- បុរសពិតជាមនុស្សដែលចេះជួយយកអាសាអ្នកដ៏ទៃ
- បុរសពិតជាមនុស្សដែលចេះគោរពខ្លួនឯង និងអ្នកដ៏ទៃ ជាពិសេសគោរពស្រ្តីភេទ
- បុរសពិតជាមនុស្សដែលចេះអោយតំលៃខ្លួនឯង អ្នកដ៏ទៃ ក្រុមគ្រួសារ និងសង្គមជាតិ
- បុរសពិតជាមនុស្សដែលចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង
- បុរសពិតជាមនុស្សជាមនុស្សដែលមិនចេះប្រើហិង្សាយកមកដោះស្រាយបញ្ហា តែយកប្រាជ្ញាមកដោះស្រាយបញ្ហា
- បុរសពិតជាមនុស្សដែលមានចិត្តទៀងត្រង់ សុចរិតភាព មិនចេះបៀតបៀនអ្នកដ៏ទៃ
- បុរសពិតជាមនុស្សដែលមានចិត្តក្លាហាន មោះមុតអង់អាច
- បុរសពិតជាមនុស្សដែលមានចិត្តព្យាយាម តស៊ូ ពុះពាររាល់ឧបសគ្គ
- បុរសពិតជាមនុស្សមានគុណធម៌ ចេះដឹងគុណអ្នកដ៏ទៃ
- បុរសពិតជាមនុស្ស ដែលមានចិត្តទូលាយ មិនសូវប្រកាន់ច្រើន
- បុរសពិតជាមនុស្ស ម៉ឹងម៉ាត់ ម៉ដ្ឋចត់
- បុរសពិតជាមនុស្សដែលមិនប្រព្រឹត្តិ នូវអំពើអាវាសែ ស្រីញី និងថ្នាំញៀន
- បុរសពិតជាមនុស្សដែលមិនធ្វើអោយឪពុកម្ដាយ ប្រពន្ឋកូន អ្នកដ៏ទៃពិបាកចិត្ត
- បុរសពិតជាមនុស្សជាមនុស្សដែលអ្នកដ៏ទៃគោរពស្រលាញ់ ចូលចិត្ត។
Subscribe to:
Posts (Atom)


