Saturday, December 25, 2010

ការដើកំសាន្ដ

            ការដើរកំសាន្ដក៏ជាផ្នែកមួយនៃកត្តាជាច្រើនដែលធើអោយយើងមានសុខភាពល្អផងដែរ។ មនុស្សយើងម្នាក់ គួរតែមានការកំសាន្ដនៅក្នុងជីវិត ដូចជានៅថ្ងៃវិស្សមកាល ថ្ងៃសោរ៍ អាទិត្យ ដើម្បីធ្វើការលំហែរចិត្ត ។ព្រោះថាការលំហែរចិត្ត ធ្វើអោយយើង មានភាពធូរស្បើយនៅក្នុងចិត្តនៅ ពេលដែលយើងមានភាពស្មុគស្មាញ តប់ប្រមល់ក្នុង បញ្ហាការងារ ឬ បញ្ហាគ្រួសារ ។ប្រសិនបើមានពេលទំនេរ​ យើង​ មិនគួរសំងំតែក្នុងផ្ទះ​មិនចេញទៅក្រៅដើកំសាន្ដ រឺ ដើរមើលគេមើលឯងនោះទេ យ៉ាងហោចណាស់ក្នុងមួយសប្ដាហ៍ យើងគួរតែទៅដើកំសាន្ដអោយបាន ម្ដងវាជាការប្រសើរណាស់។នៅក្នុងប្រទេសកម្ពុជាយើងមានកន្លែងកំសាន្ដជាច្រើន មានដូចជា មាត់សមុទ្រ សួនសាធារណ ឧទ្យានជាតិ សួនសត្វ និងរម្មណីដ្ឋានផ្សេងៗទៀត ។

0 comments:

Post a Comment

Facebook